សម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥ គ្រោងនឹងបើកនាថ្ងៃទី ២០​ខែកក្កដាខាងមុខ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅវិមានរដ្ឋសភា ក្រោមការដឹកនាំរបស់ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់សម័យប្រជុំលើកទី ៥៧។ 
សម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥ គ្រោងនឹងបើកនាថ្ងៃទី ២០​ខែកក្កដាខាងមុខ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងសម័យបិទនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្កត់ធ្ងន់យ៉ាងខ្លាំងថា ក្រោយរយៈពេល ១ ថ្ងៃកន្លះធ្វើការនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបៀបវារៈទាំងមូលនៃសម័យប្រជុំ។ បន្ទាប់ពីសម័យប្រជុំនេះ ប្រធានរដ្ឋសភាបានស្នើឲ្យបណ្ដាស្ថាប័ន អង្គការ និងបុគ្គលពាក់ព័ន្ធនានា ធ្វើការសិក្សាស្រាវជ្រាវ ជាបន្ទាន់ និងទទួលយកមតិយោបល់របស់អង្គប្រជុំ និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបំពេញឯកសារដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥។ សម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥ គ្រោងនឹងបើកកិច្ចប្រជុំនាថ្ងៃទី ២០ ខេកក្កដាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ