សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន

(VOVWORLD) -នាថ្ងៃទី ១០ តុលា នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន បានប្រព្រឹត្តទៅ សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកទេស។
សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន - ảnh 1សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន 

នាថ្ងៃទី ១០ តុលា នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន បានប្រព្រឹត្តទៅ សម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អ៊ុយក្រែន ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកទេស។ អញ្ជើញចូលរួមសម័យប្រជុំនេះ គណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក Hoang Quoc Vuong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្ម និងជាសហប្រធាននៃគណៈកម្មាធិការអន្តររដ្ឋាភិបាលភាគីវៀតណាម។ ភាគី អ៊ុយក្រែនដឹកនាំដោយលោក Nefiodov Maksym អនុរដ្ឋមន្ត្រីទី ១ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម អ៊ុយក្រែន។ នៅទីនេះ ភាគីទាំងពីរបានឯកភាពថា ពេលវេលាដ៏លំបាកនាពេលកន្លងទៅបានជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូច្នេះក្នុងពេលខាងមុខ ភាគីទាំងពីរគប្បីសកម្មថែមទៀតក្នុងការតភ្ជាប់ឡើងវិញនូវកាណាលសហប្រតិបត្តិការ តាមរយៈយន្តការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពលើខ្លឹមសានៃសម័យប្រជុំនេះ គឺប្រមូលផ្ដុំទៅលើវិស័យដូចជា៖ នយោបាយ កាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាដើម។ ភាគីទាំងពីបានចាត់ទុកថា នាពេលខាងមុខ គម្បីជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការជូនដំណឹងតាមរយៈកាណាលជាច្រើន។

បញ្ចប់នៃសម័យប្រជុំនេះ ប្រធានគណៈកម្មការទាំងពីររូបបានចុះហត្ថលេខាលើកំណត់ហេតុនសសម័យប្រជុំលើកទី ១៤ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម -អ៊ុយក្រែនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ បច្ចេកទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ