សម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នៅព្រឹកថ្ងៃទី ១៧ ខែសីហានេះ សម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនៅវិមានរដ្ឋសភា។ 
 សម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ (រូបថត៖ quochoi.vn) 

បានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើបញ្ហាធំ ៗ ចំនួន ៤ រួមទាំងមតិយោបល់បឋម ស្តីពីការត្រៀមរៀបចំសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីការអនុវត្តរបបនិងគោលនយោបាយធានារ៉ាប់រងសង្គម ការគ្រប់គ្រងនិងការប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គមឆ្នាំ ២០២០។ ជាមួយក្នានោះ ពិចារណានិងសម្រេចចិត្តលើគោលការណ៍ លក្ខណៈ វិនិច្ឆ័យនិងបទដ្ឋានសម្រាប់បែងចែកការចំណាយអចិន្រៃយ៍នៃថវិការដ្ឋនៅឆ្នាំ ២០២២។

ចំពោះការងារឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើអនុសាសន៍ឃ្លាំមើលរបស់ក្រុមប្រឹក្សាជនជាតិក្នុងការកំណត់ពីតំបន់ព្រៃភ្នំនិងតំបន់ខ្ពង់រាប និងពិចារណាលើរបាយការណ៍ស្តីពីការដោះស្រាយនិងឆ្លើយតបទៅនឹងញត្តិរបស់អ្នកបោះឆ្នោត; លទ្ធផលនៃការទទួលនិងដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ក៏ដូចជាការឃ្លាំមើល ដោះស្រាយពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋដាក់ជូនរដ្ឋសភា។

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបូកសរុបសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ និងផ្តល់មតិបឋមលើការត្រៀមរៀបចំសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ