សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មករា។ (Image: Vietnam+)

(VOVworld) – សម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ មករា។ ក្នុងសម័យ
លើក នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិចំពោះបញ្ហាមួយ
ចំនួននៃ ពង្រាងច្បាប់ដូចជា៖ ការបំពេញបន្ថែមនិងធ្វើវិសោធនកម្មច្បាប់ស្តី
ពីការធានារ៉ាប់រងសុខាភិបាលច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ (វិសោធនកម្ម)
ជាដើម។ ក្រៅពីនោះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិភាក្សាច្បាប់អំពី
ការរៀបចំរដ្ឋសភា (វិសោធនកម្ម) ដើម្បីដាក់ជូនឡើងរដ្ឋសភា នៅសម័យប្រជុំ
លើកទី ៧។ ក៏ក្នុងសម័យប្រជុំលើកទី ២៤ តាមគំរោង គណៈកម្មាធិការអចិន្ត្រៃយ៍
នឹងអនុម័តលើកម្មវិធីធ្វើសកម្មភាពកិច្ចការបរទេសឆ្នាំ ២០១៤ នៃបណ្ដាស្ថាប័ន
ចំណុះរដ្ឋសភានិងផ្តល់មតិអំពីវិធានការបែងចែកទុនប័ណ្ណជាតិបន្ថែម ក្នុងដំណាក់
កាល ២០១៤-២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ