សម័យប្រជុំលើកទី ៤ គណៈកម្មការជាតិ​ទទួលបន្ទុក​យន្តការ​បញ្ជរតែ​មួយអាស៊ាន និងយន្តការបញ្ជរតែមួយជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ គណៈកម្មការជាតិទទួលបន្ទុកយន្តការបញ្ជរតែមួយអាស៊ាន និងយន្តការ បញ្ជរតែមួយជាតិ និងការសម្របសម្រួលពាណិជ្ជកម្ម បានរៀបចំសម័យប្រជុំលើកទី ៤ ស្ដីពីការបូកសរុបលទ្ធផលអនុវត្តន៍ភារកិច្ច ឆ្នាំ ២០១៨ និងលើកទិសដៅភារកិច្ចឆ្នាំ២០១៩។
សម័យប្រជុំលើកទី ៤ គណៈកម្មការជាតិ​ទទួលបន្ទុក​យន្តការ​បញ្ជរតែ​មួយអាស៊ាន និងយន្តការបញ្ជរតែមួយជាតិ - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៤ គណៈកម្មការជាតិទទួលបន្ទុកយន្តការបញ្ជរតែមួយអាស៊ាន និងយន្តការបញ្ជរតែមួយជាតិ

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានលើកសំណើរថា នាពេលខាងមុខ ក្រសួង ស្ថាប័ននានាគប្បីបន្តរក្សា និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព័ត៍មានទិន្នន័យឲ្យដំណើរការយ៉ាងរលូន។ហេតុដូច្នេះហើយ ត្រូវធានាគោលដៅសម្របសម្រួលពាណិជ្ជកម្ម ប្រយុទ្ធប្រឆាំងការក្លែងបន្លំពាណិជ្ជកម្ម និងបង្កើនសមត្ថភាពគ្រប់គ្រង។

"យើងគប្បីជំនះពុះពារលើការដែលក្រសួង និងស្ថានប័នជាច្រើនត្រូវពិនិត្យលើប្រភេទទំនិញតែមួយ។ យើងបានផ្លាស់ប្តូរពីការត្រួតពិនិត្យមុនទៅជាការត្រួតពិនិត្យក្រោយគឺពិតជាត្រឹមត្រូវ ប៉ន្តែត្រូវផ្អែកលើការវាយតម្លៃហានិភ័យផងដែរ។

ក្នុងឆ្នាំ ២០១៩ វៀតណាមបានដាក់ចេញគោលដៅខិតខំប្រឹងប្រែងប្រតិបត្តិបែបបទរដ្ឋបាលថ្មីចំនួន ៦១ តាមយន្តការ បញ្ជរតែមួយជាតិ។ ប្រតិបត្តិការផ្លាស់ប្តូរពត៌មាននៃប្រភពទំនិញអេឡិចត្រូនិច ជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបនិងកូរ៉េខាងត្បូង។ ប្រតិបត្តិការផ្លាស់ប្ដូរពត៌មានអំពី សាលកប័ត្ររាយការណ៍គយ និងភូតគាមអនាម័យសត្វរុក្ខជាតិជាមួយបណ្ដាប្រទេសអាស៊ានតាមផែនការរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ