សម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាថ្ងៃទី ១៣ ខែកក្កដា

(VOVWORLD) - សម័យប្រជុំបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភានៃទីក្រុងហាណូយ នាថ្ងៃទី ១៣ និង ១៤ ខែកក្កដា។ 

បន្ទាប់ពីប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថាបើក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់លើបញ្ហាមួយចំនួន ដូចជា៖ ការផ្តល់មតិលើបញ្ហាមួយចំនួនដែលកំពុងខ្វែងគំនិតគ្នានៃច្បាប់ស្តីពីពលករវៀតណាមទៅធ្វើការនៅបរទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម); ការបកស្រាយនិងការកែប្រែគម្រោងច្បាប់កិច្ចព្រមព្រៀងអន្តរជាតិ; ការអនុវត្តបទប្បញ្ញត្តិថ្មីនិងវិសោធនកម្មក្នុងច្បាប់ស្តីពីការរៀបចំរដ្ឋសភា; ការប្រកាសឱ្យប្រើក្រឹត្យស្តីពីការធានារ៉ាប់រងខ្នាតតូចរបស់អង្គការនយោបាយសង្គម និងការប្រកាសឱ្យប្រើក្រឹត្យស្តីពីការសម្តែងសកម្មភាពសិល្បៈ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណានិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ស្តីពីកម្រិតពន្ធការពារបរិស្ថានលើឥន្ធនៈហោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ