សម័យប្រជុំលើកទី ៧ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើកជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែមករា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ៧ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។ 
សម័យប្រជុំលើកទី ៧ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើកជាផ្លូវការ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ VTC)

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកច្បាស់ថា សម័យប្រជុំនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ មករា ដើម្បីធ្វើការពិចារណា និងសម្រេចចិត្តលើខ្លឹមសារសំខាន់ៗ។

ទាក់ទងនឹងការងារនីតិបញ្ញត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីការកែសម្រួលគម្រោងច្បាប់ប្រឡងប្រណាំង លើកសរសើរ និងជូនរង្វាន់  (ធ្វើវិសោធនកម្ម)។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យគណៈកម្មាធិការផ្តោតសំខាន់លើការផ្ដល់មតិយោបល់ស្ដីពីបញ្ហាធំៗមួយចំនួននៃច្បាប់ ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិចារណាអនុម័ត។

ទាក់ទងនឹងសេចក្តីសម្រេចលើបញ្ហាសំខាន់ៗ នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិយោបល់អំពីការបំពេញបន្ថែមផែនការវិនិយោគទុនបរទេស ពីប្រភពទុនដែលមិនទាន់បែងចែក និងធ្វើការកែសម្រួលលើផែនការវិនិយោគសាធារណៈរយៈពេលមធ្យមលើទុនថវិកាមជ្ឈឹមដំណាក់កាល២០២១-២០២៥ សម្រាប់បញ្ជីគម្រោងរបស់ក្រសួង ស្ថាប័នមជ្ឈឹម និងខេត្តក្រុងនានា (ដំណាក់កាលទី ២)។ លើសពីនេះទៅទៀត  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិយោបល់ស្ដីពីការបូកសរុបសម័យប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភានីតិកាលទី១៥ និងខ្លឹមសារសំខាន់ៗមួយចំនួនទៀតផងដែរ។

បន្ទាប់ពីបើកសម័យប្រជុំនោះ ក្រោមការដឹកនាំរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man នោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មិតយោបល់ស្ដីពីការបំភ្លឺ ទទួលយក និងកែសម្រួលគម្រោងច្បាប់ប្រឡងប្រណាំង លើកសរសើរ និងជូនរង្វាន់ (ធ្វើវិសោធនកម្ម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ