សម័យប្រជុំលើកទី១៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី១៥

(VOVWORLD) - ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់មតិលើរបាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជាជនកំពូល និងអយ្យការប្រជាជនកំពូល ស្តីពីការទទួលប្រជាពលរដ្ឋ ការដោះស្រាយបណ្តឹង តវ៉ានិងបណ្តឹងបរិហាររបស់ពលរដ្ឋឆ្នាំ ២០២២។ 
សម័យប្រជុំលើកទី១៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី១៥ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិក្នុងសម័យបើក កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាខែសីហា ឆ្នាំ២០២២ (រូបថត៖ Doan Tan/TTXVN)

សម័យប្រជុំលើកទី ១៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាព្រឹកថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា ផ្តល់យោបល់ និងសម្រេចលើបញ្ហាមួយចំនួន ស្តីពីសេដ្ឋកិច្ច-សង្គម។ ជាពិសេស គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការត្រៀមរៀបចំសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី១៥។

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់មតិលើរបាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជាជនកំពូល និងអយ្យការប្រជាជនកំពូល ស្តីពីការទទួលប្រជាពលរដ្ឋ ការដោះស្រាយបណ្តឹង តវ៉ានិងបណ្តឹងបរិហាររបស់ពលរដ្ឋឆ្នាំ ២០២២។ ស្តីពីសកម្មភាពឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំការត្រួតពិនិត្យប្រធានបទ “ការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ ដំណាក់កាល ២០១៩-២០២១”; “ការអនុវត្តច្បាប់ស្តីពីការទទួលប្រជាពលរដ្ឋ និងការដោះស្រាយបណ្តឹងតវ៉ានិងបណ្តឹងបរិហារចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ