សម័យប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ

(VOVWORLD) - ទាក់ទងនឹងការងារនីតិបញ្ញត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ និងពិចារណា អនុម័តលើបទបញ្ញត្តិធ្វើវិសោធនកម្ម និងបំពេញបន្ថែមមានត្រាមួយចំនួននៃបទបញ្ញត្តិស្ដីពីនីតិវិធីពិចារណា និងសម្រេចអនុវត្តន៍ចំណាត់ការរដ្ឋបាលនៅតុលាការប្រជាជន។ 
សម័យប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកជាផ្លូវការ - ảnh 1សម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (រូបថត៖ quochoi.vn)

នាថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកជាផ្លូវការ។ ដោយប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ធ្នូ សម័យប្រជុំផ្ដល់មតិ និងអនុម័តលើខ្លឹមសារដ៏សំខាន់ៗជាច្រើន។ ទាក់ទងនឹងការងារនីតិបញ្ញត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ និងពិចារណា អនុម័តលើបទបញ្ញត្តិធ្វើវិសោធនកម្ម និងបំពេញបន្ថែមមានត្រាមួយចំនួននៃបទបញ្ញត្តិស្ដីពីនីតិវិធីពិចារណា និងសម្រេចអនុវត្តន៍ចំណាត់ការរដ្ឋបាលនៅតុលាការប្រជាជន។ ពិចារណា និងសម្រេចលើការប្រមូលមតិរបស់ប្រជាពលរដ្ឋអំពីគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងផ្តល់មតិយោបល់លើការស្រាយបំភ្លឺ ការទទួល និងការកែលម្អសេចក្តីព្រាងច្បាប់ពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម)។

ទាក់ទងនឹងការងារកម្មាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងអនុម័តលើសំណើរបស់លោកនាយករដ្ឋមន្ត្រីស្តីពីការតែងតាំង និងបញ្ចប់តំណែងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងពិចារណា និងអនុម័តលើកម្មវិធីការងារ កម្មវិធីសកម្មភាពកិច្ចការបរទេសឆ្នាំ ២០២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ