សម័យប្រជុំលើកទី២០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ

(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់លើរបាយការណ៍បូកសរុប កិច្ចប្រជុំវិសាមញ្ញលើកទី២ និងទី៣ នៃរដ្ឋសភានីតិកាលទី ១៥; ពិចារណាលើរបាយការណ៍ការងារស្ម័គ្រចិត្តរបស់រដ្ឋសភា ក្នុង ខែធ្នូ ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣។
សម័យប្រជុំលើកទី២០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ - ảnh 1សម័យប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VOV)

កិច្ចប្រជុំនេះបានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃនៅទីក្រុងហាណូយ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើបញ្ហាធំៗមួយចំនួន ដែលកំពុងមានមតិផ្សេងៗគ្នា អំពីគម្រោងច្បាប់៖ ច្បាប់ស្តីពីកិច្ចការពារជនស៊ីវិល; ច្បាប់ស្តីពីកិច្ចការពារសិទ្ធិអ្នកប្រើប្រាស់ (វិសោធនកម្ម); ច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (វិសោធនកម្ម); សេចក្តីព្រាងក្រឹត្យស្តីពីកិច្ចការពារទិន្នន័យផ្ទាល់ខ្លួន; សេចក្តីព្រាងសេចក្តីសម្រេចស្តីពីភារកិច្ច សិទ្ធអំណាច និងរចនាសម្ព័ន្ធ និងការរៀបចំលេខាធិការដ្ឋាន…។

លើសពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់លើរបាយការណ៍បូកសរុបកិច្ចប្រជុំវិសាមញ្ញលើកទី២ និងទី៣ នៃរដ្ឋសភានីតិកាលទី ១៥; ពិចារណាលើរបាយការណ៍ការងារស្ម័គ្រចិត្តរបស់រដ្ឋសភាក្នុងខែធ្នូ ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ