សម័យប្រជុំលើកទី២២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម

(VOVWORLD) - នាថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ គណៈកម្មា
ធិការ មជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ច ប្រជុំលើកទី ២២ ដើម្បីវាយតំលៃពីលទ្ធផលក្នុងរយៈពេល ៦ ខែដើមឆ្នាំ កំណត់ភារកិច្ច សម្រាប់ ៦ ខែចុងឆ្នាំ ២០២២។ លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធាន គណៈកម្មាធិការដឹកនាំ បានអញ្ជើញជាអធិបតីសម័យប្រជុំ។

សម័យប្រជុំលើកទី២២ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំថ្លែងនៅសម័យប្រជុំ។ (រូបថត៖ TTXVN)
ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការដឹកនាំបានវាយតម្លៃថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម មានវឌ្ឍន ភាពថ្មីៗ ដែលបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តក្នុងការតស៊ូបង្ការទប់ស្កាត់ រុញថយ ក្រោយអំពើពុករលួយ និងភាពអសកម្ម យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣។ គណៈកម្មា ធិការដឹកនាំបានឲ្យដឹងថា រហូតមកដល់ពេលនេះ គណៈកម្មាធិការដឹកនាំ ការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មរបស់ខេត្ត-ក្រុងទាំង ៦៣ ត្រូវបានបង្កើតឡើង និងដាក់ឲ្យដំណើរការ; ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មនៅតាមមូលដ្ឋានមាន ការផ្លាស់ប្តូរជាវិជ្ជមាន។ ទន្ទឹមនឹងនោះ ការងារផ្សព្វផ្សាយព័ត៌មាន ឃោសនា និងអប់រំ ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្មបន្តត្រូវបានបង្កើន ផងដែរ។
អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅសម័យប្រជុំនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យបន្តដឹកនាំ ពន្លឿនដំណើរការកសាង សុក្រិតរបៀបរបបរបស់ បក្ស និងរដ្ឋលើការគ្រប់គ្រងសេដ្ឋកិច្ចសង្គម និងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុក រលួយ និងភាពអសកម្ម; លើកកំពស់គុណភាព ប្រសិទ្ធភាពនៃការងារត្រួតពិនិត្យ ឃ្មាំមើលនិងសវនកម្ម ដោយផ្តោតលើវិស័យដែលងាយកើតមានភាពអសកម្ម ហើយ មានមតិសាធារណៈជាច្រើនអំពីអំពើពុករលួយ និងភាពអសកម្ម។ ទន្ទឹមនឹងនោះ ត្រូវ បន្តបង្កើន លើកកម្ពស់ប្រសិទ្ធភាពនៃការឃោសនា លើកកម្ពស់ការយល់ដឹង ការ ទទួលខុសត្រូវ ខិតខំព្យាយាមកសាងវប្បធម៌សុចរិត គ្មានអំពើពុករលួយ និងភាព អសកម្មក្នុងជួរកម្មាភិបាល បក្ខជននិងប្រជាជន; លើកកំពស់តួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ