សម័យប្រជុំលើកទី២២នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) -នាថ្ងៃទី១៩ខែមិនា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី២២ នៃគណៈ កម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានអនុវត្តន៍ការសួរដេញដោលសមាជិករដ្ឋាភិបាលចំនួនពីររូប គឺ រដ្ឋមន្ត្រីក្រសួងយត្តិធម៌ លោក Le Thanh Long និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាលោក Chu Ngoc Anh។ 


ធ្វើការឆ្លើយការសួរដេញដោលស្តីពីកម្មវិធីកសាង ច្បាប់និងនិងបទ បញ្ញត្តិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Le Thanh Long បានឲ្យដឹងថា៖

        “ទីមួយគឺយើងខ្ញុំម្ចាស់ការធ្វើឲ្យបានឆាប់ៗ ការពិនិត្យឡើងវិញប្រភពមួយចំនួនដើម្បីដាក់ចូលក្នុងកម្មវិធីកសាងបទបញ្ញត្តិនិងធ្វើយ៉ាងម៉េច ដើម្បីធានាតាមនីតិវិធីអាទិភាព។ បន្ទាប់មកទៀត លើកកម្ពស់ប្រសិទ្ធភាពកិច្ចការត្រួតពិនិត្យ ។ ក្រសួងនឹង ខិតខំប្រឹងប្រែង ធ្វើយ៉ាងម៉េចដើម្បីក្នុងឯកសារជាលាយលក្ខៈអក្សររបស់ខ្លួន បាន បង្ហាញច្បាស់នូវទស្សនៈរបស់ក្រសួង ពោលគឺគ្រប់លក្ខខ័ណ្ឌឬមិនគ្រប់លក្ខខ័ណ្ឌ ដាក់ជូនរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងរដ្ឋសភាជ្រាប”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ