សម័យប្រជុំលើកទី៣១នៃគណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបាត្រូវបានប្រារព្វឡើង

           

សម័យប្រជុំលើកទី៣១នៃគណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបាត្រូវបានប្រារព្វឡើង - ảnh 1

(VOV)_នាព្រឹកថ្ងៃទី ១៧ កញ្ញា សម័យប្រជុំលើកទី៣១នៃគណះកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-គុយបាត្រូវបានប្រារព្វឡើង នៅទី​ក្រុង​ហា​ណូយថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី
ក្រសួងសំណង់វៀតណាម លោក Trinh Dinh Dungនិងជាប្រធានគណះកម្មាធិការអន្តរ
រដ្ឋាភិបាលវៀតណាម-គុយបា បានសង្កត់ធ្ងន់ដល់បណ្ដាសមិទ្ធផលលេចធ្លោក្នុងសកម្មភាព​សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយះពេលកន្លងទៅ។តាមនោះ កិច្ចព្រមព្រៀងជា
ច្រើន​ រវាងប្រទេសទាំងពីរ ក្នុងវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ​និងវ៉ាក់ស៊ាំងត្រូវបានចុះហត្ថ
លេខាកម្មវិធីសហប្រតិបត្តិការវៀតណាមគុយបា អំពីការជួយឧបត្ថម្ភគុយបាផលិតស្រូវ 
អង្ករ ក្នុងដំណាក់កាល ២០០៩-២០១៥ ទទួលបានលទ្ធផលសកម្មជាច្រើន រួមចំណែកចូល
ក្នុងការលើក​កំពស់ទិន្នផលអង្កររបស់គុយបា។   នៅក្នុងសម័យប្រុំលើកនេះដែរ ភាគីទាំងពីរ
បានវាយតំលៃអំពីលទ្ធផលអនុវត្តរាល់ខ្លឹម​សារនៃសេចក្ដីកត់ហេតុនៃសម័យប្រជុំលើកទី៣០ 
ផ្លាស់ប្តូរ​អំពីលទ្ធផលសហប្រតិបត្តិការក្នុងបណ្ដាវិស័យកសិកម្ម ជលផល បច្ចេកវិទ្យា
ជីវសាស្ត្រ…។ល។   សម័យប្រជុំលើកទី ៣១ គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបានឹងត្រូវបានបិទថ្ងៃទី ១៩ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ