សម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមនិតិកាលទី១៣ បើកនាថ្ងៃទី៩ មិនា

(VOVworld) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ទី១៧ មិនា ខាងមុខ នៅរដ្ឋធានី
ហាណូយសម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម
 និតិកាលទី១៣ គ្រោងនឹងពិភាគ្សាអំពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ២០១៦ ពង្រាងរបាយការណ៍អំពីគំរោងច្បាប់រណសិរ្សមាតុភូមិវៀតណាម (ធ្វើវិសោធនកម្ម) និងគំរោងច្បាប់ស្ដីពីការចេញផ្សាយឯកសារច្បាប់ ព្រមទាំងផ្ដល់មតិអំពីគំរោងច្បាប់ មួយចំនួនផ្សេងៗទៀតផង។
សម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមនិតិកាលទី១៣ បើកនាថ្ងៃទី៩ មិនា - ảnh 1
សម័យប្រជុំ១របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម

ក៏នៅសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា នឹងធ្វើការសួរដេញ
ដោល ប្រធានតុលាការប្រជាជនកំពូលវៀតណាមលោក Truong Hoa Binh និង
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិលោក Giang Seo Phu និងផ្ដល់មតិអំពីការ
ត្រៀម រៀបចំមហាសន្និបាតសម្ព័ន្ធភាពអន្តរសភាពពិភពលោកលើកទី១៣២
 (IPU ១៣២) ដែលនឹងប្រព្រឹត្តទៅនាចុងខែមិនាខាងមុខនេះ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ