សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកចូលរួមនិងធ្វើជាសហអធិបតីក្នុង សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV) 


នាព្រឹកថ្ងៃទី៦ ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានអញ្ជើញធ្វើជាសហអធិបតីក្នុងសម័យប្រជុំលើកទី ៤១គណៈកម្មការអន្តររដ្ឋា ភិបាលវៀតណាម-ឡាវ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាវាយតម្លៃថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨មានការរីកចម្រើនជាច្រើន។ គម្រោង ប្រមាណ ៤០០របស់សហគ្រាសវៀតណាមដោយមានដើមទុនចុះបញ្ជីសរុបជាង៤ពាន់លានដុល្លាអាមេរិក បន្តរួមវិភាគទានទៅក្នុងថវិកានិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសឡាវ។ ទំហំពាណិច្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨កើនឡើងជាង ១៤%បើធៀបនឹងឆ្នាំ២០១៧។

        ចំពោះទិសដៅសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីទាំងពីររូប បានឯកភាពគ្នាថា នឹងផ្ដោតទៅលើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីអោយកើន ឡើងពី១០%ឡើងទៅបើធៀបនឹងឆ្នាំ ២០១៨។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហ ប្រតិបតិ្តការលើវិស័យការពារជាតិសន្តិសុខ កិច្ចការបរទេស បង្កើនការផ្លាស់ប្ដូរ បទពិសោធន៍ទៅវិញទៅមកអំពីការកសាងគោលនយោបាយ រក្សាយ៉ាងរឹងមាំនូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងអភិវឌ្ឍន៍ដោយចីរភាពផងដែរ។

        នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានប្រគល់ភារកិច្ចអោយស្ថាប័ននានានៃភាគី ទាំងពីរសហការគ្នាត្រួតពិនិត្យ កែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងហេដ្ឋា រចនាសម្ព័ន្ធចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេស ទាំងពីរបណ្ដាក់ទុននៅទីផ្សាររបស់គ្នា។ ជាពិសេស រដ្ឋាភិបាលទាំងពីរនឹងសាក ពិសោធន៍បញ្ចូលខ្លឹមសារនៃសំណង់ប្រវត្តិសាស្ត្រនានាក្នុងទំនាក់ទំនងពិសេស វៀតណាម-ឡាវ ចូលក្នុងកម្មវិធីបង្ហាត់បង្រៀនក្នុងសាលារៀននៃប្រទេស ទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ