សម័យប្រជុំលើកទី៤៧ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលបានស្នើឡើងដោយ វៀតណាម

(VOVWORLD) - ចូលរួមសម័យប្រជុំលើកទី៤៧នេះ គណៈប្រតិភូវៀតណាមបានសហការរៀបចំ កិច្ចពិភាក្សាជំនាញជាប្រចាំឆ្នាំ ស្ដីពីសិទ្ធិរបស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ។ 
សម័យប្រជុំលើកទី៤៧ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលបានស្នើឡើងដោយ វៀតណាម - ảnh 1លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមអមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗទៀតប្រចាំទីក្រុងហ្សឺណែវ។
នាថ្ងៃទី១៤ កក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ហ្សឺណែវ ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបិទបញ្ចប់សម័យប្រជុំជាប្រចាំលើកទី៤៧ ដោយមានសេចក្ដីសម្រេចចិត្តចំនួន២៧ត្រូវបានអនុម័ត ក្នុងនោះមានសេចក្ដីសម្រេច ចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលជាគំនិតផ្ដួចផ្ដើមរបស់វៀត ណាម ហើយរួមជាមួយបង់ក្លាដែសនិងហ្វីលីពីនចងក្រងនិងស្នើឡើង ដោយផ្ដោត សំខាន់ទៅលើការធានាសិទ្ធិរបស់ក្រុមមនុស្សងាយរងគ្រោះជាពិសេសគឺជនចាស់ ជរានិងជនពិការ។
ចូលរួមសម័យប្រជុំលើកទី៤៧នេះ គណៈប្រតិភូវៀតណាមបានសហការរៀបចំ កិច្ចពិភាក្សាជំនាញជាប្រចាំឆ្នាំ ស្ដីពីសិទ្ធិរបស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ។ ក្រៅពីនោះ គណៈប្រតិភូវៀតណាមក៏បានចូលរួមថ្លែងមតិយ៉ាងសកម្ម នៅកិច្ចប្រជុំចំនួន២២ផ្សេងទៀត ដូចជាកិច្ចប្រជុំពិភាក្សាអំពីសិទ្ធិសុខភាព សិទ្ធិរបស់ ជនអន្តោប្រវេសន៍ សិទ្ធិរបស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រក្នុងការស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាត ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ