សម័យប្រជុំលើកទី៧នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៨ ខែមករា

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើកសម័យប្រជុំ ហើយរួមជាមួយអនុប្រធានរដ្ឋសភាប្រតិបត្តិរបៀបវារៈនៃសម័យប្រជុំ។
សម័យប្រជុំលើកទី៧នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៨ ខែមករា - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំលើកទី៦នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ (រូបថត៖ VOV)

សម័យប្រជុំលើកទី៧នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម គ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នឹងអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើកសម័យប្រជុំ ហើយរួមជាមួយអនុប្រធានរដ្ឋសភាប្រតិបត្តិរបៀបវារៈនៃសម័យប្រជុំ។

នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងពិចារណា ផ្ដល់មតិយោបល់អំពីការបំពេញបន្ថែមផែនការវិនិយោគទុនបរទេសពីដើមទុនដែលមិនទាន់ត្រូវបានបែងចែកនិងកែសម្រួល; ពង្រាងផែនការវិនិយោគសាធារណៈរយៈពេលមធ្យមពីដើមទុនថវិកាមជ្ឈឹមក្នុងដំណាក់កាល២០២១- ២០២៥សម្រាប់បញ្ជីគម្រោងរបស់បណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ក្រុងនានា។ នៅសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏នឹងពិនិត្យមើលរបាយការណ៍អំពីការងារឆ្លើយតប ដោះស្រាយមតិយោបល់របស់ប្រជាជនក្នុងខែធ្នូឆ្នាំ២០២១របស់រដ្ឋសភា ព្រមទាំងផ្ដល់យោបល់អំពីការបូកសរុបសម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ