សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបិទបញ្ចប់

សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបិទបញ្ចប់ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (VOV)

        Vovworld-សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣បាន​បិទ​បញ្ចប់
នាព្រឹកថ្ងៃទី២៤មិថុនា។ ​ថ្លែងមតិនៅឱកាសនេះ ប្រធានរដ្ឋ​សភា​វៀតណាមលោក
Nguyen Sinh Hung បានឲ្យដឹងថា នៅសម័យប្រជុំ​លើក​នេះ រដ្ឋសភាបានពិភាគ្សា
វាយតំលៃស្ថានភាពអនុវត្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ​២០១៣និងប៉ុន្មានខែដើមឆ្នាំ
២០១៤។ រដ្ឋសភាបានលើកឡើងការ​អន់ខ្សោយបញ្ហាសេសសល់ក្នុងបណ្ដាផ្នែក
វិស័យរបស់ជីវភាពរស់នៅសេដ្ឋកិច្ចសង្គម ពិសេសគឺក្នុងកាលៈទេសៈឯករាជ្យ
អធិបតេយ្យភាពសន្តិសុខរបស់ប្រទេសជាតិកំពុងត្រូវគំរាមកំហែងនោះ ភារកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៤និង​ប៉ុន្មានឆ្នាំជាបន្តគឺលំបាកណាស់។

        “រដ្ឋសភាបានពិភាគ្សាអំពីបញ្ហាលើគ្រប់វិស័យហើយបាននាំចេញ​ដំណោះ​​ស្រាយសំខាន់សកម្មជាច្រើន។ រដ្ឋសភាបានសំណូមពររដ្ឋាភិបាល​គ្រប់ស្ថាប័ន​ផ្នែកឆ្លៀតឱកាសឆ្លងផុតពីការសាកល្បង បង្កើនសាមគ្គីភាពជា​មួយ​ជួរ​អាជីវករ
និងជនរួមជាតិយុទ្ធជននៅទូទាំងប្រទេសដើម្បីពង្រីកកំលាំងផ្ទៃក្នុង​ឲ្យខ្លាំងក្លា
ថែមទៀតរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្តេជ្ញាការពាររឹងមាំឯករាជ្យអធិបតេយ្យ
ភាព​បូរណៈភាព​ដែនដី ធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម។”

        លោកប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថែមទៀតថា ដោយ
ឧបាយកលទន្ទ្រានកាន់កាប់សមុទ្រខាងកើត ចិនបានដាក់ស្ថានីយ៍ខួង Haiyang
Shiyou ៩៨១ក្នុង​ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាម។ ឯករាជ្យ​អធិបតេយ្យភាពជាតិសេរីភាពខាងនាវាចរណ៍អាកាសចរណ៍នៅ
សមុទ្រខាង​កើតត្រូវគំរាមកំហែងដ៏ធ្ងន់ធ្ងរ។ រដ្ឋសភាវៀតណាមអះអាងថា អំពើរ
របស់ចិនបាន​រំលោភទៅលើអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពសិទ្ធិយុត្តាធិការ
របស់វៀតណាម រំលោភទៅលើច្បាប់អន្តរជាតិ។

“រដ្ឋសភាវៀតណាមបានចេញសេចក្តីប្រកាសអំពីគោលជំហរយុត្តិធម៌របស់
វៀតណាម។ ក្នុងនោះ វៀតណាមប្តេជ្ញាប្រឆាំងជំទាស់អំពើខុសច្បាប់របស់ចិន
ហើយទាមទាឲ្យចិនដកស្ថានីយ៍ Haiyang Shiyou 981 ចេញពីតំបន់សេដ្ឋកិច្ចផ្តាច់
មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមមិនទុកឲ្យអំពើស្រដេញៗកើត
មានឡើងជាថ្មីម្តងទៀត។ រដ្ឋសភាវាយតំលៃខ្ពស់ចំពោះសេចក្តីថ្លែងការពោ
ពេញទៅដោយទឹកចិត្តស្នេហាជាតិនិងការប្តេជ្ញាចិត្តក្នុងកិច្ចការពារអធិបតេយ្យ
ភាពនិងបូរណភាពដែនដីរបស់សមាជិកសមាជិការសភានិងប្រជាជនទាំងមូល។ រដ្ឋសភាអំពាវនាវឲ្យប្រជាជនទាំងមូលយុទ្ធជនទាំងមូលជនវៀតណាមនៅឯបរ
ទេសសាមគ្គីគ្នាគាំទ្រការអនុវត្តការផ្តួចផ្តើមរបស់បក្សរដ្ឋក្នុងកិច្ចការពារអធិបតេយ្យ
ភាពនិងបូរណភាពដែនដីរបស់វៀតណាមដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
រក្សាបរិយាកាសសន្តិសុខស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិរក្សាទំនាក់ទំនងមិត្ត
ភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំង ២ វៀតណាម-ចិន។ រដ្ឋសភាវៀតណាម
ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋសភាសមាជិសមាជិការសភាបណ្ដាអង្គការ
បុគ្គលនិងមិត្តភ័ក្តអន្តរជាតិដែលបាននិងកំពុង បន្តគាំទ្រវៀតណាម។”

ក៏ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានផ្តល់មតិចំពោះការធ្វើវិសោធនកម្មនិង
បំពេញ បន្ថែមចំពោះសេចក្តីសម្រេចិត្តលេខ ៣៥ ស្តីអំពីការបោះទំនុកទុកចិត្ត
ចំពោះដំណែង ដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន ជ្រើសតាំងឬឲ្យសច្ចានុម័តយ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ