សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤៖ ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតដើម្បីអភិវឌ្ឍ ប្រកបដោយចីរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ ខែតុលា បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភា វៀតណាមនីតិកាលទី១៤ បានពិភាក្សានៅសាលប្រជុំអំពីលទ្ធផលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៩ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គម្រោងថវិការដ្ឋនិងផែនការបែងចែកថវិកាមជ្ឈឹមឆ្នាំ២០២០។
សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤៖ ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតដើម្បីអភិវឌ្ឍ ប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ quochoi.vn) 

  នៅកិច្ចប្រជុំនេះ សមាជិកសភាជាច្រើននាក់បានវាយតម្លៃខ្ពស់ចំពោះរាល់ សញ្ញាដ៏វិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយសម្រេចបានលទ្ធផលគួរ អោយចាប់អារម្មណ៍ ហើយស្នើអោយកសាងគោលនយោបាយនិងច្បាប់អោយ បានសមស្របនឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃស្ថានភាពសេដ្ឋកិច្ចសង្គមក្រោម ឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោក Nguyen Thanh Cong សមាជិកសភាមណ្ឌល Ninh Binh បានចាត់ទុកថា៖

        “នាពេលថ្មីៗនេះ ការិយាល័យនយោបាយបានចេញផ្សាយសេចក្ដីសម្រេច ចិត្តស្ដីពីគោលជំហរ គោលនយោបាយចូលរួមដោយម្ចាស់ការក្នុងបដិវត្តន៍ឧស្សា ហកម្មលើកទី៤។ ប៉ុន្តែ វៀតណាមនៅតែ ជួបការលំបាកឧបសគ្គជាច្រើន ព្រោះថា យើងជាប្រទេសដើរក្រោយគេ ហើយកម្រិតអភិវឌ្ឍនៅតែមានកំហិត។ ប្រការនេះ ទាមទារអោយរដ្ឋត្រូវការមានគោលនយោបាយដ៏សមស្របដើម្បីទាក់ទាញបាន នូវប្រភពធនធាននានាទាំងក្នុងនិងក្រៅប្រទេស សំដៅជំរុញការអនុវត្តបច្ចេកវិទ្យា តាមនោះជួយអោយវៀតណាមបង្កើនល្បឿននិងបង្រួញគំលាតជាមួយប្រទេសផ្សេងៗក្នុងដំណើរការអភិវឌ្ឍ។ ខ្ញុំមានគោលបំណងថា រដ្ឋាភិបាល ក្រសួងនិង ស្ថាប័នទាក់ទិននានា យកចិត្តទុកដាក់ ហើយមានផែនការជាក់លាក់យ៉ាងឆាប់ៗ ដើម្បីបន្តបំពេញរបៀបរបប ជំរុញការអនុវត្តបច្ចេកវិទ្យានៃបដិវត្តន៍ ៤.០ រួម ចំណែកយ៉ាងសកម្មទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។

        ពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីបម្រើការធ្វើផលិតកម្ម សេដ្ឋកិច្ចនិងជីវភាពរស់នៅនោះ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា បណ្ដាសេចក្ដីសម្រេចចិត្តរបស់ បក្ស រដ្ឋ រដ្ឋាភិបាលនិងច្បាប់នានា បានបង្កើតច្រករបៀងសម្រាប់ការអភិវឌ្ឍវិទ្យា សាស្ត្របច្ចេកវិទ្យាក្នុងស្រុក ហើយត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់។ លោករដ្ឋមន្រ្តីបានថ្លែងថា៖

        “ផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានឹងប្ដេជ្ញាចិត្តហើយមានដំណោះស្រាយដើម្បីធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ក្នុងបុព្វហេតុអភិវឌ្ឍ។ នាខែធ្នូខាងមុខនេះ នឹងប្រព្រឹត្តទៅ កិច្ចប្រជុំផ្ទេរប្ដូរគោលនយោបាយទូទាំងប្រទេសដើម្បីជំរុញសហគ្រាសអនុវត្ត ផ្ទេរ ប្រគល់បច្ចេកវិទ្យានិងផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ឆ្ពោះទៅរកការច្នៃប្រឌិតបច្ចេកវិទ្យា។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនឹងធ្វើជាអធិបតីនៅកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យឡើង វិញ និងដោះស្រាយការជំពាក់ជំពិនខាងរបៀបរបបទាំងអស់ក្នុងវិស័យសំខាន់ នេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ