សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤សម្រេចរបៀបវារៈស្ដីពី បញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ជាច្រើន

(VOVWORLD) - ក្រោយរយៈ ពេល២៨ថ្ងៃធ្វើការ សម័យប្រជុំលើកទី៨បានសម្រេចរួចរាល់របៀបវារៈដែលបាន ដាក់ចេញដោយមានខ្លឹមសារសំខាន់ជាច្រើនដូចជាអនុម័តលើច្បាប់ចំនួន១១ សេចក្ដីសម្រេចចិត្តចំនួន១៧ ផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់ចំនួន១០ ដំណើរ ការសម័យសួរដេញ ដោលនិងឆ្លើយសំណួរ ពិចារណា សម្រេចលើបញ្ហាសេដ្ឋកិច្ច សង្គមនានា ថវិការដ្ឋ ការងារបុគ្គលិក និងបញ្ហាសំខាន់ផ្សេងៗទៀត។ 
សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤សម្រេចរបៀបវារៈស្ដីពី បញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ជាច្រើន - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសន្និដ្ឋាននៃសម័យប្រជុំលើកទី៨ (រូបថត៖ quochoi.vn) 

  នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ថ្លែងនៅសន្និសីទកាសែតជូនដំណឹងពី លទ្ធផលនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ អនុប្រធាន ខុទ្ទកាល័យរដ្ឋសភាលោក Nguyen Manh Hung បានអោយដឹងថា ក្រោយរយៈ ពេល២៨ថ្ងៃធ្វើការ សម័យប្រជុំលើកទី៨បានសម្រេចរួចរាល់របៀបវារៈដែលបាន ដាក់ចេញដោយមានខ្លឹមសារសំខាន់ជាច្រើនដូចជាអនុម័តលើច្បាប់ចំនួន១១ សេចក្ដីសម្រេចចិត្តចំនួន១៧ ផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់ចំនួន១០ ដំណើរ ការសម័យសួរដេញដោលនិងឆ្លើយសំណួរ ពិចារណា សម្រេចលើបញ្ហាសេដ្ឋកិច្ច សង្គមនានា ថវិការដ្ឋ ការងារបុគ្គលិក និងបញ្ហាសំខាន់ផ្សេងៗទៀត។ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖

        “បណ្ដាសេចក្ដីព្រាងច្បាប់ សេចក្ដីសម្រេចចិត្តដែលដាក់ជូនរដ្ឋសភា បានប្រកាន់ យ៉ាងខ្ជាប់នូវគោលមាគ៌ា ទស្សនៈរបស់បក្ស រដ្ឋ បន្តធ្វើស្ថាប័នភាវូបនីយកម្មនូវរដ្ឋ ធម្មនុញ្ញឆ្នាំ២០១៣ រួមចំណែកធានាលក្ខណៈស្ថិតស្ថិរនៃប្រព័ន្ធច្បាប់ សុក្រិត ប្រព័ន្ធច្បាប់ស្ដីពីសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់ពលរដ្ឋ។ ទន្ទឹម នឹងនោះ សុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយម ពង្រឹងសន្តិសុខការពារ ជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម បង្កើនការងារធ្វើមូលដ្ឋានភាវូបនីយកម្មនូវ អនុសញ្ញាអន្តរជាតិ កិច្ចសន្យាអន្តរជាតិនានាដែលវៀតណាមជាសមាជិក សំដៅ បម្រើបុព្វហេតុអភិវឌ្ឍប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ