សម័យប្រជុំលើកទី៨គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបញ្ហាបង្ការប្រឆាំងអំពើពុករលួយ

(VOVworld)-នាថ្ងៃទី២៨កញ្ញានៅក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមទទួល
បន្ទុកបញ្ហាបង្ការប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី៨។ អគ្គលេខា
បក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើជា អធិបតី
សម័យប្រជុំនេះ។

សម័យប្រជុំលើកទី៨គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបញ្ហាបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
អគ្គលេខា Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីសម័យប្រជុំ (រូបថតៈ TTXVN)

       របាយការណ៍របស់ គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកបញ្ហាបង្ការប្រឆាំង
អំពើពុករលួយបានលើកច្បាស់ថា៖ ក្រោយពីសម័យប្រជុំលើកទី៧​របស់គណៈ
កម្មាធិការ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ បក្ស រដ្ឋវៀត
ណាមមក កិច្ចការបង្ការប្រឆាំងអំពើពុករលួយបន្តបានអនុវត្តយ៉ាង សកម្មលើគ្រប់
វិស័យ។ ថ្លែងមតិសន្និដ្ឋានសម័យប្រជុំ លោក Nguyen Phu Trong បានលើក
ច្បាស់នូវលទ្ធផលលេចធ្លោនៃបំរ៉ែបំរួលសកម្មលើគ្រប់ វិស័យ។ លោកក៏បាន
ស្នើរឲ្យស្ថាប័នមានសមត្ថកិច្ចនានា បង្កើនយន្តការ គូបផ្សំ ព្រមទាំងបង្កើនការ
ងារផ្សព្វផ្សាយអំពីច្បាប់និងគោលនយោបាយស្តីពីសកម្មភាពបង្ការប្រឆាំងអំពើ
ពុករលួយនៅគ្រប់ជាន់ថ្នាក់ និងលទ្ធផលដែលទទួលបានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ