សម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣បានបិទបញ្ចប់

សម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣បានបិទបញ្ចប់ - ảnh 1
ខុទ្ទកាល័យរដ្ឋសភាបានរៀបចំសន្និសីទកាសែតអន្តរជាតិ ប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV)


        Vovworld-សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាម​នីតិកាល​ទី១៣បានបិទ
បញ្ចប់នាថ្ងៃទី២៨វិច្ឆិកា ក្រោយរយៈពេលជាង១ខែ​ធ្វើការ។ ថ្លែងមតិបិទបញ្ចប់
សម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានរំលឹកខ្លឹមសារ
សំខាន់ៗនៃសម័យប្រជុំ។​តាមនោះ​រដ្ឋសភា​បានលៃពេលវេលាជាច្រើនដើម្បី
ពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម​ដើម្បីមានការសំរេចចិត្តត្រឹមត្រូវអភិវឌ្ឍន៍
ប្រទេសជាតិ។

“ឆ្នាំ២០១៥ជាឆ្នាំមានអត្ថន័យសំខាន់ពិសេសក្នុងការអនុវត្តគោលដៅដែលបាន
មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១និងរដ្ឋសភានីតិកាលទី១៣​សំរេចចិត្ត
ទន្ទឹមនឹងនោះជាឆ្នាំលាតត្រដាងផែនការ៥ឆ្នាំ២០១៦-២០២០និង​ដំណើរការ
មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។​ក្នុងកាលៈទេសៈនោះ រដ្ឋសភា​សំណូមពរ
អនុវត្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុវត្តប្រកបដោយប្រសិទ្ធភាពការលោតផ្លោះ​នៃ
យុទ្ធសាស្ត្រលើកកំពស់ប្រសិទ្ធភាពវិនិយោគ ជំរុញកំណែទម្រង់រដ្ឋបាលបង្កើន​
សក្ដានុភាពការពារជាតិសន្តិសុខនៃប្រទេសជាតិ ការពាររឹងមាំឯករាជ្យ​អធិបតេយ្យ
​ភាពជាតិ។”

        នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន១៨​សេចក្តី​សំរេច
ចិត្តចំនួន១១និងផ្ដល់មតិអំពីគំរោងច្បាប់ចំនួន១២ផ្សេងទៀត។

        រដ្ឋសភាបានដំណើរការយកសន្លឹកទំនុកទុកចិត្តចំពោះដំណែងចំនួន៥០​ដោយ
រដ្ឋសភាជ្រើសតាំងឬផ្តល់សច្ចានុម័ត។ ​លទ្ធផលយកសន្លឹកឆ្នោតបានឆ្លុះ​បញ្ចាំង
ស្ថានភាពអនុវត្តភារកិច្ចនីតិប្រតិបត្តិយុត្តិធម៍របស់វៀតណាមក៏ដូចជាដំណាងនានា
ដែលបានយកសន្លឹកឆ្នោត។ លោកប្រធានរដ្ឋសភា Nguyen Sinh Hung បានលើក
ច្បាស់ថា៖

“សម័យប្រជុំលើកទី៨ទទួលបានជោគជ័យបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរ
អំពីស្មារតីសាមគ្គីភាពធ្វើការប្រជាធិបតេយ្យ។​ រដ្ឋសភាសំណូមពរ​គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភារដ្ឋាភិបាលផ្នែកនានាត្រូវកសាងកម្មវិធីផែនការលាតត្រដាង
ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសំរេចចិត្តនានានៃសម័យប្រជុំលើកនេះ។ ឆ្នាំ
២០១៥និងបណ្ដាឆ្នាំជាបន្ត ប្រទេសជាតិប្រឈមមុខនឹងឱកាស​ថ្មី។​ដោយមានការ
ស្រុះចិត្តគំនិតរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ព​ទាំងមូល យើងខ្ញុំ
ជឿជាក់ថាយើងនឹងសំរេចរាល់គោលដៅដើម្បីប្រទេសជាតិ​អភិវឌ្ឍន៍យ៉ាងលឿន
និងចីរភាព។”

នារសៀលថ្ងៃទី២៨វិច្ឆិកាខុទ្ទកាល័យរដ្ឋសភាបានរៀបចំសន្និសីទកាសែតអន្តរជាតិ
ប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ