សមាហរណកម្មអន្តរជាតិត្រូវតែក្លាយជាកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ

(VOVWORLD) - សមាហរណកម្មអន្តរជាតិក្នុងសម័យកាលថ្មី ត្រូវតែច្បាមជាប់ និងបម្រើឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន ដោយភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិជាក់ស្តែង និងមានប្រសិទ្ធភាព។ 
សមាហរណកម្មអន្តរជាតិត្រូវតែក្លាយជាកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជាអធិបតីនៃកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំដើម្បីអភិវឌ្ឍគម្រោង "បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៣ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិ" (រូបថត៖ VGP/Nhat Bac)

ការធ្វើសមាហរណកម្មពិតជាក្លាយជាកម្លាំងចលករដ៏រឹងមាំ ដើម្បីរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងកិច្ចប្រជុំលើកទី១  នៃគណៈកម្មាធិការដឹកនាំអភិវឌ្ឍន៍គម្រោង “បូកសរុបរយៈពេល ១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ២២-NQ/TW ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិ” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០២ ខែសីហានេះ នៅទីស្នាក់ការរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ២២ ស្តីពីសមាហរណកម្មអន្តរជាតិ ដែលត្រូវបានការិយាល័យនយោបាយនីតិកាលទី ១១ ចេញផ្សាយកាលពី ១០ ឆ្នាំមុន  គឺជាឯកសារដែលមានទិសដៅយុទ្ធសាស្ត្រ។ សេចក្តីសម្រេចចិត្តបានកត់សម្គាល់ការផ្លាស់ប្តូរសំខាន់ៗ ចំនួនបីក្នុងការត្រិះរិះអំពីសមាហរណកម្មអន្តរជាតិរបស់បក្ស និងរដ្ឋវៀតណាមគឺ៖ ការផ្លាស់ប្តូរការយល់ដឹងដ៏ធំមួយ; ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងសកម្មភាព និងជំហានថ្មីទាំងគុណភាព និងបរិមាណសម្រាប់ការអភិវឌ្ឍប្រទេសក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ

“ការអនុវត្តសេចក្តីសម្រេចចិត្តនេះ យើងឈានទៅរកស្ថានភាពនៃសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម  ទូលំទូលាយ   និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ៖ នយោបាយ ការពារជាតិ សន្តិសុខ វប្បធម៌ សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល... ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ យើងទទួលបានលទ្ធផលវិជ្ជមានយ៉ាងខ្លាំង។ ជំហរប្រទេសត្រូវលើកឡើងក្នុងឆាកអន្តរជាតិ ពីនោះមកយើងមានធនធានបន្ថែមទៀត។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ចំនួន ១៦ ហើយកំពុងបន្តចរចាកិច្ចព្រមព្រៀងផ្សេងៗទៀត។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានដំឡើងទំនាក់ទំនងជាមួយប្រទេសចំនួន ៧ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ឬភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមួយប្រទេសចំនួន ៧ ទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីពេលនោះមក រួមចំណែកបង្កើតបណ្តាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយប្រទេសចំនួន ៣៣ ជុំវិញពិភពលោក”។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រោយរយៈពេល១០ឆ្នាំ វៀតណាមបានចូលរួមក្នុងសមាហរណកម្មកម្រិតផ្សេងៗគ្នាជាច្រើន ទាំងទ្វេភាគី និងពហុភាគី។ នេះជាពេលវេលាដើម្បីបង្កើតការអភិវឌ្ឍថ្មីលើគុណភាព ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនៃនិន្នាការថ្មីក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ លើការផ្លាស់ប្តូរ និងរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ បណ្តាញ FTA ដែលវៀតណាមចូលរួម ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយ ដើម្បីនាំប្រទេសជាតិ សម្រេចបានឧត្តមភាពក្នុងស្ថានភាពអន្តរជាតិថ្មី ដោយប្រើប្រាស់ធនធានច្រើនបំផុតសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេស៕.

ប្រតិកម្មទៅវិញ

ផ្សេងៗ