ស៊ីរី៖ កងកម្លាំងរដ្ឋាភិបាល​ស៊ីរីបង្កើន​ការវាយប្រហារតាម​ជើងអាកាស​នៅតំបន់​ភាគពាយ័ព្យ

(VOVWORLD) -យន្តហោះនិងឧទ្ធម្ភាគចក្ររបស់កងទ័ពស៊ីរីបានទម្លាក់គ្រាប់បែក និងបាញ់កាំជ្រួចចំនួន ៦៧៥ លើក ដោយកំទេចពួកឧទ្ទាម ចំនួន ២៨ នាក់។
ស៊ីរី៖  កងកម្លាំងរដ្ឋាភិបាល​ស៊ីរីបង្កើន​ការវាយប្រហារតាម​ជើងអាកាស​នៅតំបន់​ភាគពាយ័ព្យ - ảnh 1កន្លែងកើតហេតុន្ទាប់ពីការវាយប្រហារតាមអាកាសនៅ Idlib នៅភាគពាយព្យនៃប្រទេសស៊ីរី (ប្រភព៖  AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

អង្គការឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា នាថ្ងៃទី ២៦ ខែឧសភា បណ្ដាកម្លាំងរដ្ឋាភិបាលស៊ីរីបានបើកការវាយប្រហារតាមជើងអាកាសដ៏សាហាវបំផុតទៅលើតំបន់ភាគពាយ័ព្យ ចាប់តាំងពីពេលបើកយុទ្ធនាការវាយប្រហារដណ្ដើមយកតំបន់ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមកាលពី ៤ សប្តាហ៍មុន។ យន្តហោះនិងឧទ្ធម្ភាគចក្ររបស់កងទ័ពស៊ីរីបានទម្លាក់គ្រាប់បែក និងបាញ់កាំជ្រួចចំនួន ៦៧៥ លើក ដោយកំទេចពួកឧទ្ទាម ចំនួន ២៨ នាក់។

ការវាយប្រហារទាំងនេះបានជួយកងទ័ពរដ្ឋាភិបាលស៊ីរី (ដែលត្រូវបានរុស្ស៊ីគាំទ្រ) កាន់កាប់ទីរួមស្រុក Kafr Nabouda នៅខេត្ត Hama ភាគខាងជើងស៊ីរីឡើងវិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ