ស៊ីរី ៖ ក្រុមបះបោរបន្តចាកចេញពីភូមិសាស្ត្រនៅជិត Damascus

(VOVWORLD) -ក្រុមបះបោរដែលត្រួតត្រាតំបន់ Qalamun ប៉ែកខាងកើត នៅរដ្ឋធានី Damascus ភាគីឦសានបានចាប់ផ្ដើមដកខ្លួនចេញ ហើយប្រគល់តំបន់នេះឲ្យរដ្ឋាភិបាលវិញ តាមកិច្ចព្រមព្រៀងមួយ ដែលទើបនឹងទទួលបាន។
ស៊ីរី ៖ ក្រុមបះបោរបន្តចាកចេញពីភូមិសាស្ត្រនៅជិត Damascus - ảnh 1 ស៊ីរី ៖ ក្រុមបះបោរបន្តចាកចេញពីភូមិសាស្ត្រនៅជិត Damascus

ក្នុងបម្រែបម្រួលមួយដែលគូសបញ្ជាក់អំពីជ័យជំនះថ្មីសម្រាប់រដ្ឋាភិបាលស៊ីរីនោះ នាថ្ងៃទី ២១ មេសា ក្រុមបះបោរដែលត្រួតត្រាតំបន់ Qalamun ប៉ែកខាងកើត នៅរដ្ឋធានី Damascus ភាគីឦសានបានចាប់ផ្ដើមដកខ្លួនចេញ ហើយប្រគល់តំបន់នេះឲ្យរដ្ឋាភិបាលវិញ តាមកិច្ចព្រមព្រៀងមួយ ដែលទើបនឹងទទួលបាន។ យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ស៊រី  SANA បានឲ្យដឹងថា៖ ឡានក្រុងជាច្រើនគ្រឿងបានបញ្ជូនខ្មាន់កាំភ្លើងប្រឆាំង ព្រមទាំងក្រុមគ្រួសាររបស់គេចាកចេញពី Al-Ruhayba ដែលជាទីរួមស្រុកមួយចំណុះតំបន់ Qalamun ប៉ែកខាងកើត។យោងតាមទូរទស្សន៍ស៊ីរីបានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ២១ មេសាមក ខ្មាន់កាំភ្លើងចំនួន ៣ ២០០ នាក់ និងក្រុមគ្រួរសាររបស់គេនឹងចាកចេញពី Al-Ruhayba ក៏ដូចជាទីរួមស្រុក Al-Nasiriya និង Jayrud ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ