ស៊ីរី៖ ខ្មាន់កាំភ្លើងរាប់រយនាក់នៃក្រុមជ្រុលនិយមប្រគល់អាវុធ

(VOVWORLD) -យោងតាមកិច្ចព្រមព្រៀងពោលខាងលើបានឲ្យដឹងថា៖ ខ្មាន់កាំភ្លើងនៃក្រុមជ្រុលនិយមបានអនុញ្ញត្តឲ្យធ្វើដំណើរជាមួយក្រុមគ្រួសារ ទៅកាន់ស៊ីរីប៉ែកខាងកើត។
ស៊ីរី៖  ខ្មាន់កាំភ្លើងរាប់រយនាក់នៃក្រុមជ្រុលនិយមប្រគល់អាវុធ - ảnh 1ខ្មាន់កាំភ្លើងរាប់រយនាក់នៃក្រុមជ្រុលនិយមប្រគល់អាវុធ 

នាថ្ងៃទី ១៩ មេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានជូនដំណឹងថា៖ ខ្មាន់កាំភ្លើង រាប់រយនាក់ ចំណុះកងកម្លាំងជ្រុលនិយមនៅទីរួមស្រុក Dumayr ដែលស្ថិតនៅ រដ្ឋធានី Damascus ភាគឦសានបានប្រគល់អាវុធ និងចាកចេញពីតំបន់នេះតាមកិច្ចព្រមព្រៀងជម្លៀសមួយ។ យោងតាមកិច្ចព្រមព្រៀងពោលខាងលើបានឲ្យដឹងថា៖ ខ្មាន់កាំភ្លើងនៃក្រុមជ្រុលនិយមបានអនុញ្ញត្តឲ្យធ្វើដំណើរជាមួយក្រុមគ្រួសារ ទៅកាន់ស៊ីរីប៉ែកខាងកើត ខណៈពេលដែលទទួលការចុះចាញ់ ដោយផ្ទេរប្រគល់សិទ្ធិត្រួតត្រាតំបន់ឲ្យរដ្ឋាភិបាលស៊ីរីវិញ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) បានជូនដំណឹងថា៖ ខ្មាន់កាំភ្លើងចំណុះក្រុមកងទ័ពឥស្លាម ចំនួន ១៥០០ នាក់ និងក្រុមគ្រូសាររបស់គេចំនួន ៣៥០០ នាក់ កំពុងចាកចេញពីទីរួមស្រុក  Dumayr ហើយទៅកាន់ទីរួមស្រុក Jarablus នាថ្ងៃទី ១៩ មេសាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ