ស្រុកកោះ Ly Son បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa

ស្រុកកោះ Ly Son បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa - ảnh 1
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa (Dân Việt)

(VOV)_នាព្រឹក ថ្ងៃទី ២​​ មេសា នៅ ឃុំ An Hai ស្រុកកោះ Ly Son ខេត្ត Quang Ngai
 បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បីបង្ហាញនូវការដឹងគុណរបស់
យុទ្ធជន Hoang Sa ដែលបានវាស់វែង បោះបង្គោលសីមា បញ្ជាក់អធិបតេយ្យភាពចំពោះ
ប្រជុំកោះ Hoang Sa និង Truong Sa​។ លោក Le Hoai An ប្រធានគណៈកម្មាធិការប្រជាជន
ឃុំ An Hai ស្រុក Ly Son ខេត្ត Quang Ngai បានអះអាងថា៖

          “ជារៀងរាល់ឆ្នាំនាខែកុម្ភៈ តាមប្រតិទិនច័ន្ទគតិ បណ្ដាត្រកូលក្នុងឃុំ An Hai តែង
តែប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បី​សម្ដែង​នូវការដឹងគុណចំពោះអ្នក
ដែលបានទៅប្រជុំកោះ Hoang Sa និង Truong Sa ដើម្បីបោះបង្គោល អះអាង
អធិបតេយ្យភាព​សមុទ្រកោះដ៏​ពិសិដ្ឋ​របស់​មាតុ​ប្រទេស។បច្ចុប្បន្ននេះអ្នកនេសាទយើង
ខ្ញុំនៅតែធ្វើសកម្មភាពនៅប្រជុំកោះទាំងពីរនេះ ដើម្បីបន្តអះ​អាងអធិប្ប​តេយ្យភាព
កោះសមុទ្រ​ដ៏ពិសិ​ដ្ឋរបស់មាតុ​ប្រទេស”។

ប្រតិកម្មទៅវិញ

ផ្សេងៗ