ស៊ីរី៖ការប្រយុទ្ធនៅក្រុង Aleppo ប្រែប្រួលយ៉ាងសាហាវ

ស៊ីរី៖ការប្រយុទ្ធនៅក្រុង Aleppo ប្រែប្រួលយ៉ាងសាហាវ - ảnh 1
ការប្រយុទ្ធយ៉ាងសាហាវរវាងកងទ័ពរដ្ឋាភិបាលនិងកងកម្លាំងបះបោរនៅទីក្រុង Aleppo កាលពីថ្ងៃទី២៨ តុលា (រូបថត៖AP/Thiqa News Agency/TTXVN)

(VOVworld) - នាថ្ងៃទី២៩ តុលា តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)
ថា ជនស៊ីវិលយ៉ាងហោចណាស់២១នាក់បានស្លាប់ ក្នុងនោះមានកុមារពីរនាក់ក្នុង
ការវាយប្រហារអនុវត្តន៍ដោយកងកម្លាំងបះបោរ សំដៅបំបែកការហឹមព័ទ្ធរបស់កង
ទ័ពរដ្ឋាភិបាលស៊ីរី។ខ្មាន់កាំភ្លើងនៃកងកម្លាំងប្រឆាំងបានបាញ់គ្រាប់រ៉ុក្កែតជាច្រើន
លើកតម្រង់ទៅលើតំបន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋាភិបាលនៅប៉ែក
ខាងលិចទីក្រុង Aleppo។SOHR ឲ្យដឹងថា ការប្រយុទ្ធនេះក៏បណ្ដាលឲ្យ ទាហាន
ចំនួន១៨នាក់នៃកងកម្លាំងរដ្ឋាភិបាលនិងកម្លាំងសម្ព័ន្ធមិត្តស្លាប់ដែរ។នាបច្ចុប្បន្ន
ការប្រយុទ្ធកំពុងបន្តផ្ទុះឡើងនៅតំបន់ប៉ែកខាងលិចជាយទីក្រុង Aleppo។ខ្មាន់កាំ
ភ្លើងជាង១ពាន់៥រយនាក់មកពីខេត្ត Aleppo និង Idlib កំពុងទៅកាន់ តំបន់ប៉ែកខាង
លិច ដើម្បីវាយប្រហារទៅលើខ័ណ្ឌនានាដែលរដ្ឋាភិបាលគ្រប់គ្រង នៅទីក្រុង
Aleppo ដែលស្ថិតនៅតាមសមរភូមិមានប្រវែង១៥គីឡូម៉ែត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ