ស៊ីរី៖ការវាយប្រហារតាមជើងអាកាសដ៏សាហាវនៅក្រុង Aleppo ក្រោយពីបទឈប់បាញ់បញ្ចប់

ស៊ីរី៖ការវាយប្រហារតាមជើងអាកាសដ៏សាហាវនៅក្រុង Aleppo ក្រោយពីបទឈប់បាញ់បញ្ចប់ - ảnh 1
ទិដ្ឋភាពក្រោយពីការវាយប្រហារតាមជើងអាកាសនៅតំបន់ Karm al-Jabal ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមបះបោរនៅស៊ីរី (រូបថត៖AFP/TTXVN)

(VOVworld) - តិចជាង២ម៉ោងក្រោយពីកងទ័ពស៊ីរីប្រកាសការបញ្ចប់បទឈប់
បាញ់ដែលបានមានសុពលភាពក្នុងរយៈពេល១សប្ដាហ៍នោះ​ នារាត្រីថ្ងៃទី១៩ កញ្ញា
ការវាយប្រហារតាមជើងអាកាសនិងការបាញ់តទល់គ្នាយ៉ាងសាហាវ បានកើតមាន
ឡើងនៅតំបន់នានាក្រោមការកាន់កាប់របស់ភាគីបះបោរនៅក្រុង Aleppo និងតំបន់
ជុំវិញទៀតផង។តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ថា ការប៉ះទង្គិចពោល
ខាងលើបានបណ្ដាលឲ្យមនុស្សប៉ុន្មាននាក់ស្លាប់និងរង របួស។មុននោះនាយប់ថ្ងៃ
ដដែល កងទ័ពស៊ីរីបានប្រកាសការបញ្ចប់បទឈប់ បាញ់ ហើយចោទប្រកាន់ក្រុម
ឧទ្ទាមពីអំពើរំលោភទៅលើកិច្ចព្រមព្រៀងនេះ ជាង៣០០លើក។កិច្ចព្រមព្រៀង
ឈប់បាញ់នៅស៊ីរីដែលត្រូវបានសម្របសម្រួលដោយរដ្ឋមន្រ្តីការបរទេស
អាមេរិកលោក John Kerry និងសមភាគីរុស្ស៊ីលោក Sergei Lavrov មានសុពលភាព
ចាប់ពីថ្ងៃទី១២ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ