ស៊ីរីគាំទ្រ ICRC ១មិនលំអៀងនិងឯករាជ្យ

ស៊ីរីគាំទ្រ ICRC ១មិនលំអៀងនិងឯករាជ្យ - ảnh 1
ប្រធានICRCនិងប្រធានាធិបតីស៊ីរី al-Assadក្នុងការជួបសន្ទនា១
នៅទីក្រុងDamascus (រូបថតៈ Internet)


(VOV)-ទូរទស្សន៌ជាតិស៊ីរីបានជូនព័ត៌មាននាថ្ងៃទី៤កញ្ញាថា ក្នុងការជួបសន្ទនា
ជាមួយប្រធានគណៈកម្មាធិការកាកបាតក្រហមអន្តរជាតិ (ICRC)Peter Maurer ដែលកំពុងបំពេញទស្សនកិច្ចនៅDamascus ប្រធានាធិបតីស៊ីរី Bashar al-
Assadបានប្រកាសគាំទ្រការងាររបស់ ICRC នៅប្រទេសមជ្ឈឹមបូព៌ានេះ  ដល់
ពេលដែល ICRCនៅតែបន្តជាអង្គការ១​មិនលំអៀងនិងឯករាជ្យ។ លោក  Al- Assadគាំទ្ររាល់យុទ្ធនាការជួយសង្គ្រោះដែលICRC អនុវត្តនៅស៊ីរីខណៈពេល
ប្រធាន ICRC Maurer គាំទ្រកិច្ចសហប្រតិបត្តិការដែលរដ្ឋាភិបាលស៊ីរីបាន
អនុវត្ត។ ប្រធាន ICRC Maurer មកដល់ Damascus ដើម្បីពិភាក្សាជាមួយ បណ្តាមន្រ្តីរបស់ប្រទេសនេះអំពីបញ្ហាមនុស្សធម៌។ បណ្តាការពិភាក្សាគឺផ្តោត សំខាន់ទៅលើស្ថានភាពមនុស្សធម៌ដែលកំពុងអាក្រក់ទៅៗនៅស៊ីរីក៏ដូចជា
រាល់ ការលំបាកដែលគណៈកម្មាធិការកាកបាតក្រហមអន្តរជាតិត្រូវប្រឈម៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ