ស៊ីរីចោទប្រកាន់អាមេរិក មើលងាយច្បាប់អន្តរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ

(VOVWORLD) -ការដែលកងទ័ពចម្រុះប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែលដឹកនាំដោយអាមេរិកបន្តវាយប្រហារតាមជើងអាកាសលើជនស៊ីវិល និងគោលដៅស៊ីវិលនានានៅស៊ីរីបានសរឲ្យឃើញថាកងទ័ពចម្រុះនេះកំពុងមើលងាយច្បាប់អន្តរជាតិ ក៏ដូចជាធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។

នេះគឺជាខ្លឹមសារនៃសារលិខិតចំនួន ២ ច្បាប់របស់ក្រសួងការបរទេសស៊ីរី ផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានប្ដូរវេនក្រុមប្រឹក្សាសន្តិសុខនៃអង្គកាសហប្រជាជាតិ លោក Francisco Antonio Cortorreal នាថ្ងៃទី ៥ ខែមករា។ ក្នុងសារលិខិតនេះ ក្រសួងការបរទេសស៊ីរីបានចាត់ទុកថារាល់ឧក្រិដ្ឋកម្មរបស់កងទ័ពចម្រុះអាមរិក ក្នុងនោះមានការវាយប្រហារតាមជើងអាកាសនៅទីរួមស្រុក  al-Kishkiyah និង al-Shaafa នាពេលថ្មីៗនេះ ជាភស្តុតាងដែលសរឲ្យឃើញថាកងទ័ពចម្រុះនេះកំពុងរកវិធីបំប៉ន IS ក៏ដូចជាពង្រីកអង្គការនេះផងដែរ។

 ក្រសួងការបរទេសស៊ីរីក៏បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទទួលខុសត្រូវ ហើយចាត់វិធានការរាំងខ្ទប់កងទ័ពចម្រុះនេះអនុវត្តន៍ការវាយប្រហារតាមជើងអាកាសភ្លាមមួយរំពេច និងប្រកបដោយប្រសិទ្ធភាពនៅស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ