សារាចរណ៍លេខ៤៥នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានចំពោះសហគមន៍ប្រជាពលរដ្ឋវៀតណាមនៅឯបរទេស

(VOVWORLD) - នាថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រៀបចំសន្និសីទបូកសរុបរយៈ ពេល៥ឆ្នាំអនុវត្តសារាចរណ៍លេខ៤៥ចុះ ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៥ របស់ការិយាល័យនយោបាយស្ដីពីការងារចំពោះប្រជាពលរដ្ឋវៀតណាមនៅឯបរទេសក្នុងស្ថានភាពថ្មី។
សារាចរណ៍លេខ៤៥នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានចំពោះសហគមន៍ប្រជាពលរដ្ឋវៀតណាមនៅឯបរទេស - ảnh 1 បណ្ដាតំណាងចូលរួមសន្និសីទ។ (រូបថត៖ VOV5)

របាយការណ៍នៅសន្និសីទបានសរឲ្យឃើញថា ក្នុងរយៈពេល៥ឆ្នាំ កន្លងមកសារាចរណ៍លេខ៤៥ត្រូវបានដំណើរការយ៉ាងទូលំទូលាយនៅក្នុងជីវភាពរស់នៅជាក់ស្ដែង រួមចំណែកបង្កើតឡើងលទ្ធផលដ៏សំខាន់ៗក្នុង ការងារចំពោះប្រជាពលរដ្ឋវៀតណាមនៅឯបរទេសលើគ្រប់វិស័យ។ លោក Dang Minh Khoi អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធានគណៈកម្មាធិការ ជាតិទទួលបន្ទុកប្រជាពលរដ្ឋវៀតណាមនៅឯបរទេសបានអះអាងថា៖

“សហគមន៍ប្រជាពលរដ្ឋវៀតណាមនៅឯបរទេសកាន់តែត្រូវបានបើកទូលាយទាំងខាងបរិមាណនិងតំបន់រស់នៅ ហើយតួនាទី ឋានៈនិងកិត្យានុ ភាពរបស់សហគមន៍នៅក្នុងសង្គមប្រទេសសាម៉ីក៏ត្រូវបានលើកកំពស់ពី មួយថ្ងៃទៅមួយថ្ងៃផងដែរ។ សហគមន៍ប្រជាពលរដ្ឋវៀតណាមនៅឯបរ ទេសបាននិងកំពុងក្លាយទៅជាប្រភពកម្លាំងដ៏សំខាន់មួយដែលរួមវិភាគទានដល់ដំណើរការកសាង ការពារ អភិវឌ្ឍ និងធ្វើសមាហរណកម្មអន្តរជាតិ របស់ប្រទេសជាតិ។ បណ្ដាសមាគមន៍ អង្គការមហាជនរបស់ប្រជាពលរដ្ឋ វៀតណាមនៅឯបរទេសបន្តត្រូវបានពង្រឹងនិងអភិវឌ្ឍ រួមចំណែកដល់ការ បង្កើនចំណងសាមគ្គីភាពក្នុងសហគមន៍ ថែរក្សានិងពង្រីកអត្តសញ្ញាណ វប្បធម៌និងប្រពៃណីជនជាតិ ពិតជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងវៀត ណាមជាមួយពិភពលោក”។

សារាចរណ៍លេខ៤៥នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានចំពោះសហគមន៍ប្រជាពលរដ្ឋវៀតណាមនៅឯបរទេស - ảnh 2ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh
ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV5) 

អញ្ជើញថ្លែងនៅសន្និសីទនេះដែរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះ ការរួមវិភាគទានដ៏ជាក់ស្ដែងរបស់សហគមន៍ប្រជាពលរដ្ឋវៀតណាមនៅ ឯបរទេសទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនាពេលកន្លងមក។ លោកមានប្រសាសន៍ថា៖

“ក្នុងរយៈពេល៥ឆ្នាំកន្លងមក សារាចរណ៍លេខ៤៥ត្រូវបានជ្រួតជ្រាប និងអនុវត្តយ៉ាងយកចិត្តទុកដាក់។ គោលជំហរ “ប្រជាពលរដ្ឋវៀតណាម នៅឯបរទេសជាចំណែកដែលមិនអាចកាត់ផ្ដាច់ចេញនិងជាប្រភពកម្លាំង មួយនៃសហគមន៍ជនជាតិវៀតណាមទាំងមូល” បានឈានចូលជីវភាព រស់នៅយ៉ាងពិតប្រាកដ។ ការងារចំពោះប្រជាពលរដ្ឋវៀតណាមនៅឯបរ ទេសបន្តជាសសរស្តម្ភមួយក្នុងកិច្ចការបរទេសរបស់បក្សនិងរដ្ឋ”។

គួរបញ្ជាក់ថា សន្និសីទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសារាចរណ៍លេខ ៤៥មានអត្ថន័យដ៏សំខាន់ក្នុងការពិភាក្សានិងផ្ដល់មតិ យោបល់ដល់គោល ជំហរ គោលនយោបាយធំៗក៏ដូចជាវិធានការជាក់ស្ដែង សំដៅជំរុញយ៉ាង ខ្លាំងក្លានូវការងារចំពោះប្រជាពលរដ្ឋវៀតណាមនៅឯបរទេសលើគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ