ស៊ីរីថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហាររបស់អាមេរិកអង់គ្លេសបារាំងនិងប្រតិកម្មនៃសហគមន៍អន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៤ មេសា ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅ អ.ស.ប. លោក Bashar Jaa’fari បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារតាមផ្លូវអាកាសដែល អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តគឺអង់គ្លេសនិងបារាំងបានដំណើរការនាព្រឹកថ្ងៃដ ដែលទៅលើទីតាំងចំនួន ៣ ដែលវ៉ាស៊ីនតោនចាត់ទុកជាមូលដ្ឋានផលិតអវុធគីមី នៅប្រទេសមជ្ឈឹមបូព៌ានេះ។ 
ស៊ីរីថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហាររបស់អាមេរិកអង់គ្លេសបារាំងនិងប្រតិកម្មនៃសហគមន៍អន្តរជាតិ - ảnh 1 ស៊ីរីថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហាររបស់អាមេរិកអង់គ្លេសបារាំង

  នាថ្ងៃទី ១៤ មេសា ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅ អ.ស.ប. លោក Bashar Jaa’fari បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារតាមផ្លូវអាកាសដែល អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តគឺអង់គ្លេសនិងបារាំងបានដំណើរការនាព្រឹកថ្ងៃដ ដែលទៅលើទីតាំងចំនួន ៣ ដែលវ៉ាស៊ីនតោនចាត់ទុកជាមូលដ្ឋានផលិតអវុធគីមី នៅប្រទេសមជ្ឈឹមបូព៌ានេះ។ ថ្លែងមតិនៅសម័យប្រជុំជាបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. លោក Bashar Jaa’fari បានចាត់ទុកថា៖ «សង្គ្រាមត្រជាក់បានវិលត្រឡបមកវិញ»។ ផ្តោតទៅលើខ័ណ្ឌ Barzeh នៅរដ្ឋធានី Damascus លោកបានអះអាងថា៖ អាគារនេះត្រូវបាន OPCW ត្រួតពិនិត្យ ២ ដងក្នុងឆ្នាំ ២០១៧ ហើយមិនរកឃើញនូវភ័ស្តុតាងណាមួយអំពីអាវុធគីមីឡើយ។ ក៏ក្នុងកិច្ចប្រជុំលើកនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vassily Nebenzia បានគាំទ្រចំពោះទស្សនៈរបស់ស៊ីរីព្រមទាំងចាត់ទុកថា៖ អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនបន្តបញ្ជាក់ថា៖ ពួកគេមិនគោរពច្បាប់អន្តរជាតិពេលដែល ដំណើរការវាយប្រហារដោយគ្មានភ័ស្តុតាងជាក់ស្តែងណាមួយឡើយ។ រីឯខ្លួនវិញ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres ក៏បានសម្តែងនូវការព្រួយបារម្មអំពីទង្វើយោធាពោលខាងលើរបស់អាមេរិកអង់គ្លេសនិងបារាំងហើយអំពាវនាវភាគីនានាប្រតិបត្តិតាមធម្មនុញ្ញ អ.ស.ប. ក៏ដូចជាច្បាប់អន្តរជាតិអំពីបញ្ហានេះ។ នាថ្ងៃទី ១៤ មេសា សហគមន៍អន្តរជាតិក៏បានឡើងសម្លេងសម្រែងនូវការ ព្រួយបារម្មអំពីស្ថានភាពឡើងជណ្តើរភាពតានតឹងយោធាថ្មីបំផុតនៅស៊ីរី ដោយចាត់ទុកថា៖ ការវាយប្រហារដោយគាំជ្រួចរបស់អាមេរិកអង់គ្លេសនិងបារាំងនឹងជះឥទ្ធិពលអាក្រក់ទៅលើសុវត្ថិភាពរបស់ប្រជាជនស៊ីរីហើយគំរាមកំហែងទៅលើចំណេះដឹងរួមដែលទទួលបានអំពីបណ្ដាតំបន់បន្ធូរស្រាលភាពតានតឹងនៅប្រទេសមជ្ឈឹមបូព៌ានេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងថា៖ ប្រទេសនេះប្រឆាំងជំទាស់ទាំងស្រុងការប្រើប្រាស់ប្រភេទអាវុធដែលត្រូវបានហាមឃាត់លើតំបន់ដែនដីស៊ីរី ព្រមទាំង ស្នើឲ្យការធ្វើស៊ើបអង្គេតអន្តរជាតិតម្លាភាព។

ស៊ីរីថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហាររបស់អាមេរិកអង់គ្លេសបារាំងនិងប្រតិកម្មនៃសហគមន៍អន្តរជាតិ - ảnh 2 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

ស្តីពីប្រតិកម្មរបស់វៀតណាមចំពោះព្រឹត្តតិការណ៍ថ្មីបំផុតនៅស៊ីរី នាថ្ងៃទី ១៥ មេសា ឆ្នាំ ២០១៨ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ «វៀតណាមព្រួយបារម្មចំពោះ ស្ថានភាពបច្ចុប្បន្ននៅស៊ីរី ហើយប្រឆាំងជំទាស់ការប្រើប្រាស់អាវុធសំដៅគំរាម កំហែងជីវភាពរស់នៅរបស់ជនស៊ីវិលក៏ដូចជាសន្តិភាពស្ថរិភាពក្នុងតំបន់។ វៀតណាមចាត់ទុកថា៖ រាល់ជំលោះនិងការខ្វែងគំនិតគប្បីាបានដោះស្រាយដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិពិសេសគឺធម្មនុញ្ញ អ.ស.ប. ដោយឈរលើគោលការណ៍គោរពរឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសនានា។ ធម្មនុញ្ញរបស់ អ.ស.ប. ស្តីពីការហាមឃាត់អាវុធគីមីត្រូវបានប្រតិបត្តដោយដាច់ខាត៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ