សារទូរលេខចូលរួម​រំលែកទុក្ខចំពោះការខូចខាតដែលបណ្តាលមកដោយ​ព្យុះ Daniel នៅ​ប្រទេស​លីប៊ី

(VOVWORLD) - ទទួលបានដំណឹងថា ព្យុះ Daniel បានកើតឡើងនៅទីក្រុង Derna ប្រទេសលីប៊ី កាលពីថ្ងៃទី១០ ខែកញ្ញា បណ្ដាលឲ្យមានការខូចខាតទាំងខាងជីវិតមនុស្ស និងទ្រព្យសម្បត្តិដ៏ធំធេង នាថ្ងៃទី ១៣ ខែកញ្ញា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខជូនចំពោះប្រធានក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី លោក Mohammed Yunus Al-Menfi។ 

ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh ក៏បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីលីប៊ី លោក Abdul Hamid Dibehផងដែរ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខចំពោះរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលីប៊ី លោក Fathallah al-Zani៕

ប្រតិកម្មទៅវិញ

ផ្សេងៗ