សារទូរលេខនិងលិខិតសាកសួរសុខទុក្ខអំពីគ្រោះមហន្តរាយធម្មជាតិទឹកជំនន់នៅខេត្តភាគកណ្តាលមួយចំនួនរបស់វៀតណាម

(VOVWORLD) -  នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២០ លោក Li Keqiang នាយករដ្ឋ មន្រ្តីចិន បានផ្ញើសារទូរលេខសាកសួរសុខទុកជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។

ដោយទទួលបានព័ត៌មានថា ខេត្តមួយចំនួននៅភាគកណ្តាលនៃប្រទេសវៀតណាមកើតមានឡើងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននោះ នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២០ លោក Li Keqiang នាយករដ្ឋមន្រ្តីចិន បានផ្ញើសារទូរលេខសាកសួរសុខទុកជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។

នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan បានផ្ញើរសារទូរលេខសួរសុខទុក្ខទៅកាន់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ