សារទូរលេខរបស់លោកនាយករដ្ឋមន្រ្តីស្តីពីការកែតម្រូវនិងលើកកម្ពស់ប្រសិទ្ធភាពនៃការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩

(VOVWORLD) - នាថ្ងៃទី ២ ខែឧសភា លោកនាយករដ្ឋមន្រ្តីបានចេញសារទូរលេខស្តីពីការកែតម្រូវនិងលើកម្ពស់ប្រសិទ្ធភាពនៃការងារបង្ការនិងទប់ស្កាត់ជំងឺ ១៩។ 
សារទូរលេខរបស់លោកនាយករដ្ឋមន្រ្តីស្តីពីការកែតម្រូវនិងលើកកម្ពស់ប្រសិទ្ធភាពនៃការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ VGP)

សារទូលេខបានលើកឡើងថា៖ ក្នុងរយៈពេលកន្លងមក ប្រព័ន្ធនយោបាយទាំងមូលត្រូវបានចូលរួមយ៉ាងឆាប់រហ័សដោយដាក់ចេញវិធានការសមស្របជាច្រើនក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ រហូតមកដល់ពេលនេះ យើងនៅតែគ្រប់គ្រងបានស្ថានភាព។

ថ្វីត្បិតដូច្នេះក៏ដោយ ការវិវឌ្ឍន៍នៃជំងឺរាតត្បាតកាន់តែស្មុគស្មាញ ហើយមានស្ថានភាពមិនល្អនិងមិនអាចព្យាករណ៍ជាមុន។ មិនត្រឹមតែប៉ុណ្ណោះ តាមកន្លែងជាច្រើននៅមានការធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន ហើយមិនអនុវត្តវិធានការបង្ការនឹងទប់ស្កាត់ជំងឺរាតត្បាតតាមបទប្បញ្ញត្តិដែលរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការពាក់ម៉ាសនៅតាមទីសាធារណៈ។

ក្នុងបរិបទដែលប្រទេសជាតិទាំងមូលកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសមាជិការសភានីតិកាលទី ១៥ និងសមាជិកសមាជិកានៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ និងបទប្បញ្ញត្តិ ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់ក្រសួងសុខាភិបាល។

ទន្ទឹមជាមួយគ្នានោះ បង្កើនការឃោសនា មិនអត្តនោម័ត មិនធ្វេសប្រហែសនិងបាត់បង់ការប្រុងប្រយ័ត្ន ប៉ុន្តែក៏មិនបង្កឱ្យមានអារម្មណ៍ភ័យខ្លាចក្នុងសង្គម។ ជាងនេះទៅទៀត តាមដានស្ថានភាព មានការបត់បែនទាន់ពេលវេលា និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ