សារទូរលេខរំលែកទុក្ខ

សារទូរលេខរំលែកទុក្ខ - ảnh 1
អគ្គមគ្គុទេស Fidel Castro Ruz

(VOVworld)-ទទួលបានដំណឹងថា លោក Fidel Castro Ruz លេខាទី១គណៈ​កម្មាធិការ
មជ្ឈឹមបក្សកុម្មុយនិស្តគុយបា អតីតប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី
សាធារណរដ្ឋគុយា  អគ្គមគ្គុទេសរបស់ប្រជាជនគុយាទទួលមរណភាពនា យប់ថ្ងៃទី២៥
វិច្ឆិកា ម៉ោងឡ៉ាហាវ៉ាន ពោលគឺរសៀលថ្ងៃទី២៦វិច្ឆិកាតាមម៉ោងហាណូយ  នាថ្ងៃទី២៦
វិច្ឆិកា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋាភិបាលនិង
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្ញើរសារទូរលេខ រំលែកទុក្ខជូនគណៈកម្មាធិ
ការមជ្ឈឹមបក្សកុម្មុនិស្តគុយបា ក្រុមប្រឹក្សារដ្ឋ រដ្ឋាភិបាល នរដ្ឋសភារដ្ឋអំណាចប្រជា
ជនគុយបា។

        សារទូរលេខបានអះអាងថា ជីវិតនិងបុព្វហេតុអមតរបស់អគ្គមគ្គុទេស Fidel
 Castro Ruz នឹងរស់ជានិច្ចក្នុងបុព្វហេតុបដិវត្តន៍រុងរឿងរបស់ប្រជាជនគុយបា និង
ប្រទេសដែលកំពុងខំប្រឹងប្រែងតស៊ូដើម្បីកសាងពិភពលោកមួយយុត្តិធម៌ ប្រជាធិប
តេយ្យ សម្បូររុងរឿងនិងសុភមង្គល។​ក្នុងថ្ងៃដដែល  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រី
ការបទេស Pham Binh Minh ក៏បានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខដល់រដ្ឋមន្ត្រី ការ
បទេសគុយបាលោក Bruno Rodríguez Parrilla ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ