សារទូរលេខអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) -  ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ; គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន; គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម;  លេខាទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា លោក Raul Castro និងប្រធានគណបក្សពលករកូរ៉េខាងជើង លោក Kim Jong-un បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

សារទូរលេខអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1រូបថតៈ  dangcongsan.vn

*សារទូរលេខអបអរសាទររបស់គណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវមានខ្លឹមសារដូចតទៅ៖ បក្សប្រជាជនបដិវត្តឡាវនិងប្រជាជនបណ្តាជនជាតិឡាវជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ដោយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជាប្រមុខដឹកនាំនោះ ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងកាន់តែច្រើនថែមទៀត ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីគោលដៅ ប្រជា ជនក្លាយជាអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអារិយ្យធម៌ សំដៅឆ្ពោះទៅមហាសន្និបាតលើកទី ១៣ របស់បក្ស។ បក្ស រដ្ឋនិងប្រជាជននៃបណ្តាជនជាតិឡាវប្តេជ្ញាថា នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារនិងជំរុញទំនាក់ទំនងដូចដែលបានពោលខាងលើអោយទទួលបានផ្លែផ្កាកាន់តែច្រើនឡើង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។

*សារទូរលេខអបអរសាទររបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនបានសង្កត់ធ្ងន់ថា៖ បក្សកុម្មុយនិស្តចិន មុនក៏ដូចជាក្រោយ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយ និស្តវៀតណាម ដោយត្រៀមខ្លួនជាស្រេចចូលរួមជាមួយបក្សកុម្មុយនិស្តវៀតណាមក្នុងការបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្កើនការជឿទុកចិត្តខាងនយោបាយអោយកាន់តែស៊ីជម្រៅ រៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកក្នុង ដំណើរការនៃការរុករកមាគ៌ាសង្គមនិយម ដើម្បីដឹកនាំទំនាក់ទំនងចិន - វៀតណាមអោយមានការអភិវឌ្ឍប្រកបដោយតម្លាភាពនិងស្ថេរភាព រួមទាំងជំរុញបុព្វហេតុសង្គមនិយមអោយអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដើម្បីចូលរួមចំណែកក្នុងការជំរុញបុព្វហេតុអភិវឌ្ឍន៍នៃមនុស្សជាតិ។

*សារទូរលេខអបអរសាទររបស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាមានខ្លឹមសារថាៈ គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាព មិត្ត ភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជា ជននៃប្រទេសទាំងពីរ កម្ពុជា - វៀតណាម ដែលអភិវឌ្ឍដោយឥតឈប់ឈរនិងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងកម្ពុជា - វៀតណាមដើម្បីអភិវឌ្ឍឱ្យកាន់តែមាននិរន្តរភាពក្រោមបាវចនា “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងនិរន្តរភាពយូរអង្វែង”។

*ក្នុងសារទូរលេខអបអរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong, លេខាទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបាលោក Raul Castro បានសរសេរថា៖ យើងសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់អគ្គមេបញ្ជាការបដិវត្តគុយបាលោក Fidel Castro Ruz អំពីភាពជាបងប្អូនមុនក៏ដូចជាក្រោយជាមួយបក្សកុម្មុយនីស្ត ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាមដែលជាអ្នកស្នងមរតកកេរ្តិ៍ឈ្មោះដ៏រុងរឿងរបស់លោកប្រធានហូជីមិញ។ នៅឆ្នាំ ២០២០ យើងនឹងប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ ជានិមិត្តរូបនៃមិត្តភាពដ៏ជ្រាលជ្រៅ ជាគំរូនៃការបង្រួបបង្រួម នៅចំពោះមុខឧបសគ្គដែលពិភពលោកកំពុងប្រឈមដូចសព្វថ្ងៃ។

*នៅក្នុងសារទូលេខជូនចំពោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានគណៈបក្សពលករកូរ៉េខាងត្បូង លោក Kim Jong-un បានសរសេរថា៖ យើងពិតជារីករាយចំពោះសមិទ្ធផលដ៏អស្ចារ្យដែលបក្សកុម្មុយនិស្តវៀត ណាមបាននិងកំពុងសម្រេចបានក្នុងបុព្វហេតុកសាងសង្គមនិយមរុងរឿងនិងអរិយ្យធម៌ ស្របតាមបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ - ស្ថាបនិកបក្ស។ ខ្ញុំជឿជាក់ថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងបក្សទាំងពីរនឹងត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរក្នុងការតស៊ូរួមគ្នា ដើម្បីការពារ រក្សានិងបំពេញបុព្វហេតុសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ