សារទូរលេខអបអរសាទរជូនចំពោះថ្នាក់ដឹកនាំថ្មីរបស់ ស.ប.ប.ក

(VOVWORLD) -លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ នៃសន្និបាតតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Choe Ryong Hae ។

ក្នុងឱកាសសម័យប្រជុំលើកដំបូង នៃសន្និបាតតំណាងប្រជាជនកំពូល នីតិកាលទី ១៤ នៃ ស.ប.ប.ក បានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីរបស់ ស.ប.ប.ក នោះ នាថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ នៃសន្និបាតតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Choe Ryong Hae ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខ អបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីគណរដ្ឋមន្ត្រី ស.ប.ប.ក លោក Kim Jae Ryong។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានផ្ញើសារទូរលេខ អបអរសាទរជូនចំពោះប្រធានសន្និបាតិតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Pak Thae Song។

សារទូរលេខអបអរសាទរជូនចំពោះថ្នាក់ដឹកនាំថ្មីរបស់ ស.ប.ប.ក - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ក៏បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ