ស៊ីរីនិងចិនដំណើការចរចារអំពីវិបត្តិនៅស៊ីរី

(VOVworld) - នាថ្ងៃទី ៦ កុម្ភៈ ការចរចាររវាងរដ្ឋមន្ត្រី ការបរទេសចិន លោក​ Yang Jiechi និងអនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal al-Miqdad បានប្រព្រឹត្ត ទៅ នៅរដ្ឋធានី
ប៉េកាំង ចិន ដើម្បីផ្លាស់ប្តូរអំពីដំណោះស្រាយបញ្ឃប់វិមត្តិនៅ ប្រទេសមជ្ឃឹមបូព៌ារនេះ
។ លោក Yang Jiechi បានអះអាងជាថ្មីម្តង់ទៀតនូវ គោលជំហរបស់ចិនគឺ៖ ប៉េកាំងគាំទ្រ
ដំណោះស្រាយណាមួយដើម្បីនាំមកសន្តិភាពសំរាប់ប្រជាជនស៊ីរី។ រដ្ឋមន្ត្រីការបរទេស
ចិនក៏បានអំពាវនាវឲ្យបណ្ដា ភាគីទាក់ទិននានានៅស៊ីរីដំណើរការសន្ទនានយោបាយនិង
ការផ្ទេប្តូរសិទ្ធិអំណាច ដោយឈរលើបណ្ដាការព្រមព្រៀងដែលទទួលបាននៅ Geneva
នាខែ មិថុនា ឆ្នាំ ២០១២។ ទន្ទឹមនឹងនោះ បណ្ដាភាគីនៅស៊ីរីត្រូវដាស់តឿនគាំទ្រតួនាទី
សម្រុះ សម្រួលរបស់បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាបអំពីបញ្ហានៅស៊ីរី
ដើម្បីស្វែងរិកដំណោះស្រាយលើគ្រប់ជ្រុងជ្រោយចំពោះបញ្ហានៅប្រទេសនេះនាបច្ចុប្បន្ន
។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal al-Miqdad បាន ឲ្យដឹងថា៖  Damascus ជានិច្ចកាលគាំទ្របណ្ដាការព្រមព្រៀងទីក្រុង Geneva ក៏ដូចជា សន្យាសហប្រតិបត្តិការ
ជាមួយបេសកជនពិសេស លោក Brahimi សំដៅបញ្ឃប់សង្គ្រាមក្នុងប្រទេស ដែលអូស
បន្លាយ ក្នុងរយៈពេល ២០ ខែ កន្លងមក៕

ស៊ីរីនិងចិនដំណើការចរចារអំពីវិបត្តិនៅស៊ីរី - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ