ស៊ីរីបានស្នើសុំ អ. ស.ប ឱ្យរក្សាសេចក្តីសម្រេចចិត្តដែលទាមទារឱ្យអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ខ្ពង់រាប Golan

(VOVWORLD) - នាថ្ងៃទី ២២ ខែមីនា ប្រទេសស៊ីរីបានស្នើសុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យរក្សាសេចក្តីសម្រេចចិត្តទាមទារឱ្យអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ខ្ពង់រាប Golan បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ក្រុងវ៉ាស៊ីនតោននឹងទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែល ចំពោះតំបន់នេះ។
ស៊ីរីបានស្នើសុំ អ. ស.ប ឱ្យរក្សាសេចក្តីសម្រេចចិត្តដែលទាមទារឱ្យអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ខ្ពង់រាប Golan - ảnh 1 ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអ.ស.ប លោក Bashar Jaafari

នៅក្នុងសារលិខិតមួយដែលផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអ.ស.ប លោក Bashar Jaafari បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការជាក់លាក់ សំដៅធានាថាស្ថាប័ននេះអនុវត្តយ៉ាងពេញលេញនូវភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងតំបន់ខ្ពង់រាប Golan ។ ក្រៅពីនោះ លោកក៏បានស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ឱ្យអះអាងសារជាថ្មីម្តងទៀតនូវទស្សនៈរបស់អង្គការពហុភាគីនេះ អំពីបញ្ហាកាន់កាប់របស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប Golan ពីប្រទេសស៊ីរីក្នុងការជម្លោះដែលអូសបន្លាយអស់រយៈពេល ៦ ថ្ងៃនាឆ្នាំ ១៩៦៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ