ស៊ីរីប្រកាសជាសាធារណៈបញ្ឈប់រាល់យុទ្ធនាការយោធាចាប់ពីថ្ងៃទី១២មេសា

ស៊ីរីប្រកាសជាសាធារណៈបញ្ឈប់រាល់យុទ្ធនាការយោធាចាប់ពីថ្ងៃទី១២មេសា - ảnh 1
រូបថតៈ​ Internet

(VOV)-នាថ្ងៃទី ១១ មេសាទូរទស្សន៌ជាតិស៊ីរីបានដកស្រង់ពាក្សសម្តីរបស់មន្រ្តីក្រ
សួង ការពារជាតិស៊ីរី១រូប ឲ្យដឹងថា ស៊ីរីនឹងបញ្ឈប់រាល់យុទ្ធនាការយោធាសំដៅ ទៅលើជនប្រដាប់អាវុធប៉ះបោចាប់ពីថ្ងៃទី១២មេសា ជាកាលបរិចេ្ឆតចុងក្រោយ ដែលបេសកជនពិសេសរួម នៃអង្គការសហប្រជាជាតិ និងសម្ព័ន្ធអ៉ារ៉ាប Kofi
Annan បានដាក់ចេញសម្រាប់ភាគីនានានៅស៊ីរីដើម្បីបញ្ឈប់អំពើហឹង្សា។ក៏ប៉ុន្តែ
Damascus បានអះអាងថា នៅតែរក្សាសិទ្ធិ “ប្រតិកម្មសមស្រប” ចំពោះរាល់ការ
វាយប្រហារ របស់ក្រុមភេរវជនប្រដាប់អាវុធសំដៅទៅលើជនស៊ីវិល កងកម្លំាង
រដ្ឋាភិបាល ឬមូលដ្ឋានសាធារណៈ។ ខណៈពេលនោះ លោក Kofi Annan
ឲ្យដឹងថា៖ នឹងបន្តការងារជាមួយរដ្ឋាភិបាលស៊ីរី និងភាគីប្រឆំាងរបស់ស៊ីរីដើម្បី
អនុវត្តយ៉ាងពេញលេញផែនការសន្តិភាព ៦ ចំណុច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ