សារព័ត៌មាន Sputnik៖ “ការវិនិច្ឆ័យរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្តីពីកំណើនសេដ្ឋកិច្ចវៀតណាម ពិតជាមានមូលដ្ឋាន”

(VOVWORLD) - សារព័ត៌មាន Sputnik (រុស្ស៊ី) បានឲ្យដឹងថា នាពេលថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុ និងអង្គការវាយតម្លៃឥណទានឈានមុខគេនៅលើពិភពលោក បានធ្វើការវិនិច្ឆ័យអំពីកំណើនសេដ្ឋកិច្ចវៀតណាម ពិតជាមានមូលដ្ឋានទាំងស្រុង។
សារព័ត៌មាន Sputnik៖ “ការវិនិច្ឆ័យរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្តីពីកំណើនសេដ្ឋកិច្ចវៀតណាម ពិតជាមានមូលដ្ឋាន” - ảnh 1កម្មករធ្វើការនៅរោងចក្រ របស់ក្រុមហ៊ុនចំកាត់ កាត់ដេរ Bowker វៀតណាម។ (រូបថត៖ Chi Tuong/TTXVN)

ពីធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ភ្នាក់ងារវាយតម្លៃឥណទាន Moody's, Fitch, Standard & Poor's (S&P) រហូតដល់ធនាគារធំៗដូចជា United Overseas Bank (UOB) របស់សិង្ហបុរី ឬ Standard Chartered នៃចក្រភពអង់គ្លេស សុទ្ធតែមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម ខណៈដែលរូបភាពពិភពលោកពោរពេញទៅដោយភាពក្រៀមក្រំ។ របាយការណ៍យថាទស្សន៍សេដ្ឋកិច្ចអាស៊ីរបស់ IMF ដែលបានចេញផ្សាយកាលពីថ្ងៃទី ១១ ខែតុលា បានព្យាករណ៍ថា កំណើន GDP ពិតប្រាកដរបស់វៀតណាមក្នុងឆ្នាំ ២០២២ នឹងឈានដល់ ៧%។  គួរកត់សម្គាល់ថា កំណើននេះអាចត្រូវបានចាត់ទុកថាជាអព្ភូតហេតុមួយ ខណៈដែល IMF ជឿជាក់ថា មួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ។ ទីភ្នាក់ងារវាយតម្លៃឥណទាន Moody's បានព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៨,៥% នៅឆ្នាំ ២០២២។ កាលពីខែកញ្ញា Moody's បានដំឡើងចំណាត់ថ្នាក់ឥណទានរបស់វៀតណាមទៅជា Ba2ផងដែរ។ កាសែត Sputnik បានឲ្យដឹងថា ការដែល Moody's ដំឡើងចំណាត់ថ្នាក់ឥណទានជាតិរបស់វៀតណាមដល់ Ba2 បានឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់ខ្លួន អំពីកម្លាំងសេដ្ឋកិច្ចដែលកាន់តែកើនឡើងរបស់វៀតណាម និងសមត្ថភាពឆ្លើយតបទៅនឹងវិបត្តិម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ៕

ngoài.

ប្រតិកម្មទៅវិញ

ផ្សេងៗ