សារ​ព័ត៌មាន​កិច្ច​ការ​បរទេសត្រូវ​និពន្ធ​រឿង​អំពី​ប្រទេស​វៀតណាម​ក្នុងសម័យ​កាល​ថ្មី យុគសម័យថ្មី

(VOVWORLD) - នាយប់ថ្ងៃទី៣ ខែធ្នូ នៅរោងមហោស្រពហាណូយ គណៈដឹកនាំការងារព័ត៌មានកិច្ចការបរទេសនៃនាយកដ្ឋានឃោសនាអប់រំមជ្ឈិម សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំពិធីប្រគល់ពានរង្វាន់ទូទាំងប្រទេសស្ដីពីព័ត៌មានកិច្ចការបរទេសលើកទី ១០ ក្រោមប្រធានបទ “វៀតណាមចែងចាំងរស្មី "។

ថ្លែងមតិក្នុងពិធីនេះ ប្រធាននាយកដ្ឋានឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមាននៃការងារព័ត៌មានកិច្ចការបរទេសនិយាយរួម និងក្រុមបុគ្គលិកព័ត៌មានកិច្ចការបរទេសនិយាយដោយឡែក ក្នុងតួនាទីជាស្ពានដ៏សំខាន់ជួយពិភពលោកឱ្យយល់បានត្រឹមត្រូវនិងកាន់តែស៊ីជម្រៅអំពីវៀតណាម។

សារ​ព័ត៌មាន​កិច្ច​ការ​បរទេសត្រូវ​និពន្ធ​រឿង​អំពី​ប្រទេស​វៀតណាម​ក្នុងសម័យ​កាល​ថ្មី យុគសម័យថ្មី - ảnh 1ស្នាដៃទទួលបានរង្វាន់ទីមួយ។ រូបថត៖ ឌឹកអាញ់/VOV៥

ស្នាដៃដ៏ប្រពៃដែលត្រូវបានលើកតម្កើង បានគូសបញ្ជាក់ពីរូបភាពរបស់ប្រទេសវៀតណាមថាមវន្ត សមាហរណកម្ម និងមានភាពធន់ ជំនះរាល់បញ្ហាប្រឈម;  ទន្ទឹមនឹងនោះ បានបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌និងប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រជាជាតិ; សម្តែងសេចក្តីប្រាថ្នាឈានឡើងរបស់ប្រជាជាតិវៀតណាម។ ស្តីពីភារកិច្ចព័ត៌មានកិច្ចការបរទេសនាពេលខាងមុខ ប្រធាននាយកដ្ឋានឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានស្នើថា៖ “ការងារព័ត៌មានកិច្ចការបរទេសត្រូវបន្តជាកម្លាំងដ៏មុតស្រួច ត្រួសត្រាយផ្លូវ បង្កើតមូលដ្ឋានគ្រឹះ និងបង្កលក្ខខណ្ឌអំណោយផល ដើម្បីជួយប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ។ ជំរុញនវានុវត្តន៍ក្នុងការងារឃោសនានិងផ្សព្វផ្សាយអំពីប្រទេសវៀតណាម ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនូវសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មទី៤។ ព័ត៍មានកិច្ចការបរទេសត្រូវនាំយកអំណាចទន់របស់ជាតិឡើងដល់កម្ពស់ថ្មី កំណត់ឋានៈរបស់ប្រទេសវៀតណាមដ៏ម្ចាស់ការ - ខ្លួនទីពឹងខ្លួន - មានមោទនភាព - យកជីវភាពរបស់ប្រជាជនជាមជ្ឈភាព ដោយយកកម្លាំងសមូហភាពជាមូលដ្ឋានគ្រឹះដើម្បីនិពន្ធឡើង រឿងរ៉ាវអំពីប្រទេសវៀតណាមក្នុងសម័យកាលថ្មី និងយុគសម័យថ្មី”។

សារ​ព័ត៌មាន​កិច្ច​ការ​បរទេសត្រូវ​និពន្ធ​រឿង​អំពី​ប្រទេស​វៀតណាម​ក្នុងសម័យ​កាល​ថ្មី យុគសម័យថ្មី - ảnh 2អ្នកកាសែត Thy Loan ក្នុងពិធីប្រគល់ពានរង្វាន់។ រូបថត៖ Duc Anh/VOV5

នៅឆ្នាំនេះ ពីស្នាដៃ/ផលិតផលជិត ១.៣០០ ដែលត្រូវបានផ្ញើរទៅការប្រឡង គណៈវិនិច្ឆ័យបានជ្រើសរើសស្នាដៃល្អបំផុតចំនួន ១០៩ ដើម្បីផ្តល់រង្វាន់លេខ១ ចំនួន ១០រង្វាន់ រង្វាន់លេខ២ចំនួន ២០រង្វាន់ រង្វាន់លេខ ៣ ចំនួន ៣០ រង្វាន់ ហើយរង្វាន់លើកទឹកចិត្តចំនួន ៤៩រង្វាន់។ ចូលរួមពានរង្វាន់នេះ នាយកដ្ឋានកិច្ចការបរទេស (VOV5)នៃវិទ្យុសម្លេងវៀតណាម ទទួលបានជ័យលាភីលេខ ១ ជាមួយនឹងស្នាដៃ “បេសកកម្មសន្តិភាពមានឈ្មោះវៀតណាម” ដោយក្រុមអ្នកនិពន្ធ Thy Loan និង Ngoc Trung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ