សារព័ត៌មានកម្ពុជានិងឥណ្ឌូនេស៊ីរំលេចទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធជាមួយវៀតណាម

(VOVWORLD) - សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាទៅវិញទៅមក។

គេហទំព័រ Fresh News របស់កម្ពុជានៅរសៀលថ្ងៃទី២៤ ខែមេសា បានចុះផ្សាយថា នៅក្នុងជំនួបពិភាក្សាដោយផ្ទាល់នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅរដ្ឋធានីហ្សាកាតា (ឥណ្ឌូនេស៊ី) នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀតពីការប្ដេជ្ញាចិត្តក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងនៅអនាគត។

សារព័ត៌មានកម្ពុជានិងឥណ្ឌូនេស៊ីរំលេចទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធជាមួយវៀតណាម - ảnh 1លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។ (រូបថត៖ VNA)

ចំណែកឯ កាសែត Kompasiana របស់ឥណ្ឌូនេស៊ីមានអត្ថបទសរសេរ ដែលសង្កត់ធ្ងន់លើអត្ថន័យ នៃដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ទៅកាន់ឥណ្ឌូនេស៊ី ហើយអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា។ កាសែតនេះបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅឥណ្ឌូនេស៊ី គឺជា ព្រឹត្តិការណ៍សំខាន់មួយក្នុងអំឡុងប្រវត្តិសាស្ត្រ ៦៦ ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ វៀតណាមបានសន្យាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី ហើយត្រៀមខ្លួនជាស្រេចសហប្រតិបតិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលហ្សាកាតាក្នុងបញ្ហាតំបន់និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ