សារព័ត៌មានកូរ៉េខាងជើងផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលរវាងអាមេរិកនិង ស.ប.ប កូរ៉េលើកទី២

(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បានចុះផ្សាយព័ត៌មានអំពីការចេញដំណើរទៅកាន់ទីក្រុងហាណូយដោយរថភ្លើងរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី ២ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
សារព័ត៌មានកូរ៉េខាងជើងផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលរវាងអាមេរិកនិង ស.ប.ប កូរ៉េលើកទី២ - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីអាមេរិក លោក Donald Trump

យោងតាមនោះ រថភ្លើងដែលដឹកលោក Kim Jong-un បានចាកចេញពីស្ថានីយ៍ព្យុងយ៉ាងនៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ។ អមដំណើរជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ក្នុងដំណើរទស្សនកិច្ចនេះ មានវត្តមានរបស់មន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌ KCNA លោក  Kim Jong-un នឹងទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមតាមការអញ្ជើញរបស់ អគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ នេះគឺជាលើកដំបូងបង្អស់ ដែលសារព័ត៌មានកូរ៉េខាងជើងបានផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើងលើកទី២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ