សារព័ត៌មានកូរ៉េខាងជើងអះអាងឡើងវិញនូវបំណងប្រាថ្នាចង់មានសន្តិភាពរយៈពេលយូរអង្វែងនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - សារព័ត៌មាន Minju Chosun ដែលជាកាសែតប្រចាំថ្ងៃរបស់កូរ៉េខាងជើង កាលពីថ្ងៃទី ២៥ ខែមិថុនា បានចុះផ្សាយនូវអត្ថបទមួយ មានចំណងជើងថា “ចូរយើងរួមគ្នាការពារសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ” ក្នុងឱកាសខួបលើកទី ៦៩ នៃសង្គ្រាមកូរ៉េ (២៥ មិថុនា ១៩៥០-២៥ មិថុនា ២០១៩) ដែលបានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារបស់ទីក្រុងព្យុងយ៉ាង ចង់មានសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ ព្រមទាំងអំពាវនាវឲ្យកូរ៉េខាងត្បូងនិងអាម៉េរិក អនុវត្តន៍តាមសេចក្តីថ្លែងការណ៍រួមដោយឆ្ពោះទៅការលើកកម្ពស់ទំនាក់ទំនងទ្វេ ភាគី។ 

អត្ថបទនេះក៏បានអះអាងពីគោលជំហរមុនក៏ដូចជាក្រោយរបស់កូរ៉េខាងជើង គឺបង្កើតទំនាក់ទំនងថ្មីរវាងកូរ៉េទាំងពីរនិងកសាងសន្តិភាពយូរអង្វែងនិងសមស្របជាមួយនឹងតម្រូវការនៃសតវត្សថ្មី។ ក្រៅពីនោះ អត្ថបទនេះក៏បានលើកច្បាស់ថា ប្រ សិនបើកូរ៉េខាងត្បូងរំពឹងទុកថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងឆ្លងកាត់ព្រំដែនពិតប្រាកដនេះ ទីក្រុងសេអ៊ូលត្រូវប្រតិបត្តិដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងទ្វេភាគីក្នុងអតីតកាល សំដៅជំរុញដំណើរការផ្សះផ្សាក៏ដូចជាកាត់បន្ថយភាពតានតឹងយោធា។

ក្នុងថ្ងៃដដែល ស្ថាប័នទទួលបន្ទុកអំពីជនមានគុណូបការៈនិងអតីតយុទ្ធជនកូរ៉េខាងត្បូង  (MPVA) បានប្រារព្ធខួបលើកទី ៦៩ នៃសង្គ្រាមកូរ៉េ នៅក្នុងទីក្រុង សេអ៊ូលតែម្តង។ ស្របពេលជាមួយគ្នានោះ អាជ្ញាធរខេត្ត ក្រុងចំនួន ១៧ ទូទាំងប្រ ទេសកូរ៉េខាងត្បូងនិងអង្គការអតីតយុទ្ធជនពិការក៏បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៦៩ ឆ្នាំ នៃសង្គ្រាមកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ