សារព័ត៌មានគុយបាវាយតំលៃខ្ពស់ចំពោះគុណតំលៃនៃគម្រប់ខួប ៧៥ ឆ្នាំនៃ សេចក្តីប្រកាសឯករាជ្យជាតិរបស់វៀតណាម

(VOVWORLD) - អបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០) សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈរបស់គុយបា បានផ្សាយអត្ថបទជាច្រើន ដែលបង្ហាញពីគុណតម្លៃនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក៏ដូចជាជីវិតនិងអាជីពរបស់លោកប្រធាន ហូជីមិញផងដែរ។ 
សារព័ត៌មានគុយបាវាយតំលៃខ្ពស់ចំពោះគុណតំលៃនៃគម្រប់ខួប ៧៥ ឆ្នាំនៃ   សេចក្តីប្រកាសឯករាជ្យជាតិរបស់វៀតណាម - ảnh 1 មីក្រូហ្វូនរបស់លោកប្រធានហូជីមិញសម្រាប់ការអានសេចក្តីប្រកាសឯករាជ្យជាតិនៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៤៥ (រូបថត៖ baotintuc.vn )

សារព័ត៌មាន Granma ដែលជាអង្គភាពបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបា បានចុះផ្សាយអត្ថបទមួយដែលនិពន្ធដោយអ្នកកាសែតជើងចាស់ Marta Rojas ក្រោមចំណងជើងថា“ បង Ba – Nguyen Ai Quoc និងលោកអ៊ុំហូ - ជីវិតមួយដ៏មហិមា” ។ អ្នកនិពន្ធរូបនេះ បានរំលឹកឡើងវិញនូវចំណុចពិសេសនៃដំណាក់កាលផ្សេងៗគ្នានៃអាជីពដ៏អស្ចារ្យរបស់លោកប្រធានហូជីមិញ ដែលពោរពេញទៅដោយមនោគមវិជ្ជាដ៏ជ្រាលជ្រៅក៏ដូចជាក្នុងរាល់សកម្មភាពបដិវត្តន៍ផងដែរ។

ទន្ទឹមនឹងនេះដែរ អត្ថបទចំនួន ២ ក្រោមចំណោងជើងថា “ វៀតណាមទទួលជោគជ័យជារៀងរហូត”  របស់កាសែត Prensa Latina - ទីភ្នាក់ងារសារព័ត៌រដ្ឋគុយបាដែលមានមានកិត្យានុភាពខ្ពស់នៅអាមេរិកឡាទីន និងអត្ថបទក្រោមចំណងជើងថា “ វៀតណាម៖ ៧៥ ឆ្នាំនៃឯករាជ្យជាតិរបស់លោកប្រធានហូជីមិញ” របស់កាសែត Cubadabate បានគូសបញ្ជាក់ពីដំណើរការនៃការតស៊ូប្រយុទ្ធដោយឥតឈប់ឈររបស់ប្រទេសវៀតណាមក្នុងរយៈពេល ៣ ភាគ ៤ នៃសតវត្សរ៍កន្លងមក ពោលគឺចាប់តាំងពីពេលប្រយុទ្ធការពារមាតុភូមិ រហូតដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ដោយមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងតួលេខដែលមានលក្ខណៈរស់រវើក អ្នកនិពន្ធបានបញ្ជាក់ថាការមនោគមវិជ្ជារបស់លោកប្រធាន ហូជីមិញ ជានិច្ចកាលជាគោលការណ៍ណែនាំដ៏សំខាន់សម្រាប់ការតម្រង់ទិសដៅឈានទៅរកមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជាតិវៀតណាម ព្រមទាំងអះអាងថាប្រជាជនវៀតណាមបាននឹងកំពុងបំពេញបំណងប្រាថ្នារបស់លោកប្រធាន ហូជីមិញស្តីពីការបង្រួបបង្រួមនិងកសាងប្រទេសមួយ ពោរពេញទៅដោយសម្បូរធូរធារនិង ស្រស់បំព្រងថែមទៀតនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ