សារព័ត៌មានចិនបានផ្សាយថាសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកជាឱកាសដើម្បីជំនួសមុខទំនិញនាំចូល

(VOVWORLD) - នាថ្ងៃទី១៩ ខែកញ្ញា សារព័ត៌មានចិនបានអះអាងថាចិនមិនខ្លាចនូវរាល់ វិធានការអវិជ្ជាមានដែលអាមេរិកកំពុងអនុវត្តក្នុងសង្គ្រាមពាណិជ្ជកម្មហើយចិន នឹងពិចារណាសង្គ្រាមនេះដូចជាឱកាសមួយដើម្បីជំនួសមុខទំនិញនាំចូល និង ជម្រុញមូលដ្ឋានីយកម្ម។ 

ការវាយតម្លៃដូចពោលខាងលើនេះ ត្រូវបានផ្សាយទៅ លើកាសែត Global Times (ប្រទេសចិន) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី១៧ខែកញ្ញាបានជូនដំណឹងថានឹងវាយពន្ធ ១០% លើ ទំនិញនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលាន ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ខាងមុខ។ រីឯកាសែត China Daily របស់ចិន ក្នុងថ្ងៃដដែលនេះ ក៏ផ្សាយអត្ថបទ ដែលអះអាងអំពីយុទ្ធនាការរបស់អាមេរិកនឹងមិនទទួលបានប្រសិទ្ធភាពនោះ ឡើយ។ ចិននឹងសែ្វងរកបាននូវវិធានការត្រឹមត្រូវនិងឈានឡើងទៅមុខ យ៉ាងខ្លាំងក្លាដថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ