សារព័ត៌មាននិងមជ្ឈដ្ឋានធុរជនអាល្លឺម៉ង់វាយតម្លៃខ្ពស់លើឱកាសពី EVFTA

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានឲ្យដឹងថា ពេលដែលកិច្ច ព្រមព្រៀងនេះចូលជាធរមានចាប់ពីដើមខែសីហាខាងមុខ EVFTA នឹងជួយ បង្កើន៤៤%នៃទំហំនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបនាឆ្នាំ ២០៣០។
សារព័ត៌មាននិងមជ្ឈដ្ឋានធុរជនអាល្លឺម៉ង់វាយតម្លៃខ្ពស់លើឱកាសពី EVFTA - ảnh 1 ពលករធ្វើការនៅក្នុងរោងចក្រស្បែកជើងមួយនៅវៀតណាម (រូបថត៖ TTXVN)

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀត ណាម (EVFTA) នឹងមិនត្រឹមតែ ជួយវៀតណាមជំរុញផលិតកម្មនិងការ នាំចេញប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សហគ្រាសអឺរ៉ុបពង្រីក ទីផ្សារនៅប្រទេសអាស៊ីកំពុងអភិវឌ្ឍនេះផងដែរ។ នេះជាការវាយតម្លៃរបស់ បណ្ដាទីភ្នាក់ងារសារព័ត៌មាននិងថ្នាក់ដឹកនាំសមាគមន៍សហគ្រាសអាល្លឺម៉ង់បន្ទាប់ពីរដ្ឋសភាវៀតណាមបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើ កាលពីថ្ងៃទី៨ មិថុនាកន្លងមក។

ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានឲ្យដឹងថា ពេលដែលកិច្ច ព្រមព្រៀងនេះចូលជាធរមានចាប់ពីដើមខែសីហាខាងមុខ EVFTA នឹងជួយ បង្កើន៤៤%នៃទំហំនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបនាឆ្នាំ២០៣០។

ចំណែកឯទីភ្នាក់ងារសារព័ត៌មាន DW បានចាត់ទុកថា EVFTA ជាកិច្ច ព្រមព្រៀងប្រកបដោយមហិច្ឆតាបំផុតរបស់ EU ជាមួយប្រទេសកំពុងអភិវឌ្ឍមួយ។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Finanznachrichten បានដកស្រង់ សម្ដីរបស់អនុប្រធានសមា គមន៍លក់ដុំ ពាណិជ្ជកម្មបរទេសនិងសេវាកម្ម សហព័ន្ធអាល្លឺម៉ង់លោកស្រី Ines Kitzing ដែលបានវាយតម្លៃថា កិច្ចព្រមព្រៀង ខាងលើត្រូវបានធ្វើឡើង “ចំពេល” ដោយមិនត្រឹមតែបង្កើតកម្លាំង ចលករផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាចម្លើយដ៏ច្បាស់លាស់ចំពោះ លទ្ធិគាំពារនិយមនៅក្រោមលេសនៃវិបត្តិ Covid-19 ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ